កម្មវិធីបានប្រព្រឹត្តទៅកាលពីយប់ថ្ងៃទី១៦ ខែសីហា នៅសាលមហោស្រព Ho Guom (នៃទីក្រុងហាណូយ) ក្នុងឱកាសរំលឹកខួបលើកទី ៨០ នៃទិវាប្រពៃណីនគរបាលប្រជាជន (១៩ សីហា ១៩៤៥ - ១៩ សីហា ២០២៥) និងខួបលើកទី ២០ នៃទិវាប្រជាជនទាំងមូលការពារសន្តិសុខជាតិ (១៩ សីហា ២០០៥ - ១៩ សីហា ២០២៥)។
កម្មវិធីសិល្បៈពិសេស "ចម្រៀងវីរភាពលាន់លឺរន្ទឺជារៀងរហូត" (រូបភាព៖ គណៈកម្មាធិការរៀបចំ)
បទចម្រៀងដែលសម្តែងក្នុងកម្មវិធីមិនត្រឹមតែបង្កប់ដោយអត្ថន័យវីរភាព និងមនោសញ្ចេតនាប៉ុណ្ណោះទេ ប៉ុន្តែក៏ជានិមិត្តសញ្ញាអមតៈនៃស្នេហាជាតិ និងឆន្ទៈដ៏ខ្ជាប់ខ្ជួន រួមជាមួយនឹងតម្លៃដ៏ថ្លៃថ្នូ ដែលនៅតែត្រូវយុទ្ធជននគរបាលប្រជាជនច្រើនជំនាន់ទទួលមរតក និងលើកតម្កើង។ កម្មវិធីនេះគឺជាការតបស្នងសងគុណយ៉ាងជ្រាលជ្រៅចំពោះជំនាន់យុទ្ធជននគរបាលប្រជាជន ជាបទចម្រៀងដ៏អង់អាចក្លានដែលភ្ជាប់អតីតកាល-បច្ចុប្បន្ន កាល-អនាគត តាមរយៈសិល្បៈ។ ជាមួយនឹងចង្វាក់ភ្លេងវីរភាពនិងបទភ្លេងមនោសញ្ចេតនា កម្មវិធីនេះបានដាស់ តឿនក្នុងមនុស្សម្នាក់ៗនូវមោទនភាពជាតិ សេចក្តីស្នេហាជាតិ បំណងប្រាថ្នាចង់បានសន្តិភាពនិងឆន្ទៈរួមចំណែកដើម្បីប្រទេសវៀតណាមមួយប្រកបដោយវិបុលភាព៕