ព័ត៌មាន

កម្មវិធីសិល្បៈនិទាឃរដូវស្រុកកំណើតឆ្នាំ២០២៦

កាលពីយប់ថ្ងៃទី៨ ខែកុម្ភៈ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង និងភរិយាបានអញ្ជើញចូលរួមកម្មវិធីសិល្បៈ និទាឃរដូវស្រុកកំណើត ឆ្នាំ២០២៦ ដោយមានប្រធានបទ “សេចក្តីប្រាថ្នាវៀតណាម៖ សន្តិភាព វិបុលភាព”។

កម្មវិធីសិល្បៈនិទាឃរដូវស្រុកកំណើតឆ្នាំ ២០២៦។ (រូបថត៖ VOV)

កម្មវិធីនិទាឃរដូវស្រុកកំណើត ដែលត្រូវបានសហការរៀបចំឡើងជារៀងរាល់ឆ្នាំដោយគណៈ
កម្មាធិការរដ្ឋទទួលបន្ទុកជនជាតិវៀតណាមនៅបរទេស ក្រសួងការបរទេស និងគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ បានក្លាយជាព្រឹត្តិការណ៍វប្បធម៌-នយោបាយដ៏សំខាន់មួយ ដែលទាក់ទាញការចាប់អារម្មណ៍ពិសេសពីសហគមន៍ជនវៀតណាមនៅក្រៅប្រទេស លើទូទាំងពិភពលោក។ កម្មវិធីនិទាឃរដូវស្រុកកំណើតឆ្នាំនេះ មានអាណិកជនវៀតណាមគំរូប្រមាណ ១៥០០ នាក់មកពីជុំវិញពិភពលោក។

លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញថ្លែងនៅក្នុងព្រឹត្តិការណ៍។ (រូបថត៖ VNA)

អញ្ជើញថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ លោកប្រធានរដ្ឋ លឿង គឿង បានសង្កត់ធ្ងន់ថា ចូលដល់ឆ្នាំ២០២៦ ដែលជាឆ្នាំដំបូងនៃការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្ត វៀតណាម ប្រទេសទាំងមូលបានឈានចូលយុគសម័យអភិវឌ្ឍន៍ថ្មីប្រកបដោយទំនុកចិត្ត។ លោកប្រធានរដ្ឋ លឿង គឿង បានសម្ដែងនូវគោលបំណងថា៖

លោកប្រធានរដ្ឋ លឿង គឿង វាយស្គរបើកពិធីបុណ្យ និងអបអរសាទរនិទាឃរដូវថ្មី។ (រូបថត៖ VNA)

“ឱកាសធំធេង សេចក្តីប្រាថ្នាធំធេង និងការទទួលខុសត្រូវធំធេង កំពុងស្ថិតនៅលើស្មារបស់ប្រជាជន វៀតណាមម្នាក់ៗ មិនថានៅក្នុងស្រុកឬនៅបរទេសឡើយ។ កម្លាំងដ៏សំខាន់បំផុតដើម្បីសម្រេចបាននូវសេចក្ដីប្រាថ្នាវៀតណាមនោះ គឺភាពជាធ្លុងមួយ និងស្មារតីមហាសាមគ្គីភាពរបស់ជនជាតិវៀតណាម។ ខ្ញុំអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋវៀតណាមទាំងអស់នៅក្នុងស្រុក និងនៅបរទេស សូមបន្តពង្រឹងនិងពង្រីកកម្លាំងនៃផែនមហាសាមគ្គីជាតិទាំងមូល ដោយស្រុះចិត្តគំនិត រួមចំណែកបញ្ញា ធនធាន និងការខិតខំប្រឹងប្រែងរបស់ខ្លួន ចំពោះបុព្វហេតុកសាង និងការពារមាតុភូមិ។ ការរួមចំណែកនីមួយៗ មិនថាធំឬតូច សុទ្ធគឺជាឥដ្ឋដ៏មានតម្លៃ ដើម្បីកសាងប្រទេសវៀតណាមដ៏សុខភាពនិងសវិបុលភាព”៕


top