“ពន្លឺថ្ងៃលើទីលានបាឌិញ” ត្រូវបានរៀបចំឡើងតាមរយៈភាសាសិល្បៈ ដោយបង្ហាញឡើងវិញនូវដំណើរ ចាប់ពីថ្ងៃដែលលោកប្រធានហូជីមិញបានវិលត្រឡប់មកប្រទេសវិញ ដើម្បីដឹកនាំបដិវត្តន៍វៀតណាមដោយផ្ទាល់ក្នុងឆ្នាំ ១៩៤១ រហូតដល់សរទរដូវប្រវត្តិសាស្ត្រឆ្នាំ ១៩៤៥ ផ្តល់កំណើតសាធារណរដ្ឋប្រជាធិបតេយ្យ វៀតណាម។ ចាប់ពីការបោះឆ្នោតសកលលើកដំបូង ដើម្បីជ្រើសរើសរដ្ឋសភាវៀតណាម រហូតដល់ដំណើររយៈពេល ៨០ ឆ្នាំរបស់រដ្ឋសភា រួមដំណើរប្រទេសជាតិក្នុងបុព្វហេតុតស៊ូដើម្បីឯករាជ្យ ការបង្រួបបង្រួមប្រទេសជាតិ នវានុវត្តន៍ ស្ថាបនា និងអភិវឌ្ឍប្រទេសជាតិ។
ការសម្តែងសិល្បៈនៅក្នុងកម្មវិធី។ រូបថត៖ Doan Tan/VNA
នៅក្នុងកម្មវិធីនេះ ទស្សនិកជនបានរំលឹកឡើងវិញនូវគ្រាដ៏អង់អាចក្លាហានតាមរយៈបទ ចម្រៀងដ៏អមតៈ ដែលឆ្លងកាត់ពេលវេលា។ អ្នកស្រី ង្វៀន ធីតាម ប្រជាជនម្នាក់មកពីខេត្តនិញប៊ិញ បានចែករំលែកថា៖ «ខ្ញុំមកពីសង្កាត់ ភូលី ខេត្ត និញបិញ មកចូលរួមកម្មវិធីនេះ។ កម្មវិធីនេះគឺអស្ចារ្យណាស់ ដូច្នេះខ្ញុំមានអារម្មណ៍រំភើបយ៉ាងខ្លាំង។ ដោយរំលឹកពីប្រវត្តិសាស្ត្រដ៏ពិសិដ្ឋរបស់ប្រទេសជាតិ យើងទទួលបានសុភមង្គលនិងសុខសាន្តត្រានដូចសព្វថ្ងៃនេះ គឺតែងតែចងចាំដល់គុណូបការៈរបស់បុព្វបុរសជំនាន់មុន ដែលបានពលីជីវិតដើម្បីឱ្យយើងមានសន្តិភាព។ យើងមានមោទនភាព ការគោរព និងការដឹងគុណយ៉ាងជ្រាលជ្រៅ»៕