
ទិដ្ឋភាពនៃពិធី
កម្មវិធីបង្ហាញម៉ូដសម្រាប់នារីពិការ ដោយប្រធានបទ“ខ្ញុំស្រស់ស្អាត-មិត្តក៏ដូចគ្នាដែរ” បានប្រព្រឹត្តទៅជាលើកដំបូងនៅក្រុងបុរាណ Hoi An ខេត្ត Quang Nam នាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៦។ នារីពិការលើទូទាំងប្រទេសជាង៣០នាក់ បានបង្ហាញសម្លៀកបំពាក់ របស់អ្នករចនាម៉ូដ Diego ជាជនអេស្ប៉ាញ និងអ្នករចនាម៉ូដ Trinh Vinh Uyen នៅទីក្រុង Hoi An។ លោក Hugh Borowman ឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំនៅវៀតណាម ជា អ្នកឧបត្ថម្ភសំខាន់នៃកម្មវិធីនេះបានឲ្យដឹងថា៖ “មនុស្សគ្រប់រូបសុទ្ធតែមានសក្តានុភាព ដែលត្រូវការរកឃើញ។ ខ្ញុំជឿជាក់ថា នៅ មានជនពិការជានារីជាច្រើន ត្រូវការជួយឧបត្ថម្ភពិសេសជាងអ្នកដទៃដែរ។ យើង ខ្ញុំបានរៀបចំកម្មវិធីនេះមិនត្រឹមតែនៅអូស្ត្រាលីប៉ុណ្ណោះទេ ថែមទាំងនៅប្រទេស កំពុងអភិវឌ្ឍន៍មួយចំនួនដែល ក្នុងនោះមានវៀតណាមផង”។ កម្មវិធីនេះ ជាសកម្មភាពមួយក្នុងចំណោមសកម្មភាព ជួយជ្រោមជ្រែងទិវាជនពិការវៀតណាម (ថ្ងៃទី១៨ ខែមេសា)ឆ្នាំនេះផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម