ព័ត៌មាន

កម្មវិធីនិទាឃរដូវស្រុកកំណើតឆ្នាំ ២០២៣ ក្រោមប្រធានបទ “ប្រទេសនៃជំនឿជាក់ និងសេចក្តីប្រាថ្នា”

នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ នៅទីក្រុងហាណូយបានប្រព្រឹត្តទៅនូវសកម្មភាពសំខាន់ៗនៃកម្មវិធី និទាឃៈរដូវនៅស្រុកកំណើត ឆ្នាំ ២០២៣។

ព្រឹត្តិការណ៍ដោយមានប្រធានបទ ប្រទេសនៃជំនឿជាក់ និងសេចក្តីប្រាថ្នាដោយក្រសួងការបរទេស - គណៈកម្មាធិការជាតិទទួលបន្ទុកជនវៀតណាមនៅឯបរទេស រៀបចំឡើង។

កម្មវិធីនេះបង្ហាញពីក្តីការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅរបស់បក្ស និងរដ្ឋចំពោះជនជាតិវៀតណាមនៅឯបរទេស ជាពិសេសលោកប្រធានរដ្ឋបានជូនពរឆ្នាំថ្មីវៀតណាមដល់អាណិកជនវៀតណាមនៅកម្មវិធីសម្តែងសិល្បៈ ដែលបានផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ជាតិ។

ក្រៅពីនោះ កម្មវិធី និទាឃៈរដូវស្រុកកំណើតក៏រួមបញ្ចូលសកម្មភាពដ៏មានអត្ថន័យជាច្រើនឆ្ពោះទៅរកប្រភពដើមដូចជា៖ ពិធីអុជធូបនៅបរមរាជវាំងថាំងឡុង ការលែងត្រីតាមទំនៀមទម្លាប់ប្រពៃណី។ ទស្សនាប្រាង្គតំកល់សពលោកប្រធានហូជីមិញ ពិធីរំលឹកវិញ្ញាណក្ខន្ធវីរៈជន និងយុទ្ធជនពលី; ជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្ស រដ្ឋ និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម; កម្មវិធីមហោស្រពម្ហូបអាហារវៀតណាម និងផ្លាស់ប្តូរសិល្បៈនៅមជ្ឈមណ្ឌលសន្និបាតជាតិ៕


top