ព័ត៌មាន

កម្មវិធីទូរទស្សន៍ផ្សាយផ្ទាល់ “បទចម្រៀងសាមគ្គី” - ៥០ឆ្នាំអនុវត្តមតកសាសន៍ របស់លោកប្រធានហូជីមិញ


 ថ្នាក់ដឹកនាំបក្សនិងរដ្ឋាភិបាលអញ្ជើញមកដាក់ផ្កានៅរូបសំណាក់លោក Nguyen Tat Thanh នៅសាលាវិទ្យាល័យ Quoc Hoc ទីក្រុង Hue (រូបថត៖ VOV) 
 

ដោយ​បទយកការណ៍ជាង១០បទដែលត្រូវបានបង្ហាញ ក្នុងកម្មវិធីនេះ ទស្សនិក​ជន​បាន​ផ្ទៀង​ស្ដាប់​បណ្ដា​សាក្សី​ប្រវត្តិសាស្ត្រ​ដំណាល រឿងរ៉ាវដ៏មានអត្ថន័យស្ដីពីកម្លាំងមហាសាមគ្គីជាតិ ក៏ដូចជាស្ដីពីដំណើរការ៥០ឆ្នាំ អនុវត្តមតកសាសន៍​របស់លោកប្រធានផងដែរ។ 

ក្នុង​ឱកាសរំលឹកខួបរយៈពេល៥០ឆ្នាំអនុវត្តមតកសាសន៍របស់លោកប្រធានហូជីមិញ នាយប់ថ្ងៃទី១ ខែកញ្ញា គណៈ​កម្មាធិការឃោសនាអប់រំមជ្ឈឹមបានសហ ការជាមួយស្ថានីយ៍ទូរទស្សន៍វៀតណាម អនុវត្ត​កម្ម​វិធី​ទូរទស្សន៍​ផ្សាយ​ផ្ទាល់​ ដោយប្រធានបទ “បទចម្រៀងសាមគ្គី” នៅខេត្តក្រុងចំនួន៤រួមមាន៖ ហាណុយ ងេអាន ហ្វេនិង​ទីក្រុង​ហូជីមិញ។ អញ្ជើញចូលរួមកម្មវិធីនេះមានវត្តមាននាយករដ្ឋ មន្រ្តីវៀតណាមលោក Nguyen Xuan Phuc ប្រធាន​រដ្ឋ​សភាលោកស្រី Nguyen Thi Kim Ngan តំណាងអចិន្ត្រៃយ៍គណៈលេខាលោក Tran Quoc Vuong រួមជា មួយថ្នាក់​ដឹកនាំក្រសួង ស្ថាប័នមជ្ឈឹមនិងតំបន់ជាច្រើនរូបទៀតផង។
 
“បទចម្រៀង​សាមគ្គី” ជាកម្មវិធីជួបប្រាស្រ័យ-វប្បធម៌-សិល្បៈដែលក្រឡេក មើលឡើងវិញ​នូវ​កំណាត់​ផ្លូវ​ពោរ​ពេញ​ទៅ​ដោយការលំបាកឧបសគ្គតែគួរអោយមោទនៈ ក្នុងអំឡុងពេល៥០ឆ្នាំកន្លងទៅ ដើម្បីអនុវត្ត​សេចក្ដី​ប្រាថ្នា​ធំទាំង៥របស់លោក ប្រធានហូជីមិញ។ នោះគឺការរំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ កសាងប្រទេស​វៀតណាមអោយសម្បូររុងរឿងពីមួយថ្ងៃទៅមួយថ្ងៃ កសាងជួរ បក្ខជនអោយបានស្អាតស្អំ រឹងមាំ បំប៉ន់ជំនាន់​បដិវត្តន៍វ័យក្មេង និងពង្រឹងផែន មហាសាមគ្គីអន្តរជាតិ។ ដោយបទយកការណ៍ជាង១០បទដែលត្រូវ​បានបង្ហាញ ក្នុងកម្មវិធីនេះ ទស្សនិកជនបានផ្ទៀងស្ដាប់បណ្ដាសាក្សីប្រវត្តិសាស្ត្រដំណាល រឿងរ៉ាវដ៏​មាន​អត្ថន័យស្ដីពីកម្លាំងមហាសាមគ្គីជាតិ ក៏ដូចជាស្ដីពីដំណើរការ៥០ឆ្នាំ អនុវត្តមត​កសាសន៍​របស់​លោក​ប្រធាន​ផង​ដែរ។ ក្នុងមតកសាសន៍នោះ អាច ឃើញថា “សាមគ្គីភាព” ជាពាក្យពេជ្រសំខាន់ ហើយក៏ជា​ស្មារតី​ដែល​លោក ប្រធានចង់បន្សល់ទុកជូនដល់ជំនាន់ក្រោយៗ។ នោះគឺសាមគ្គីភាពដើម្បីបង្រួប បង្រួមជាតិ សាមគ្គីភាព​ដើម្បីអភិវឌ្ឍប្រទេសជាតិ។ បណ្ឌិត Tran Viet Hoan អតីតនាយក​កេរ្តិ៍ដំណែល​លោក​ប្រធាន​ហូជីមិញ​នៅវិមាន​ប្រធានរដ្ឋ បានអោយ ដឹងថា៖
 
“នាខែសីហា​ ឆ្នាំ១៩៦៩ ភ្លៀងធ្លាក់យ៉ាងខ្លាំងណាស់ ដែលធ្វើអោយនីវ៉ូទឹក ទន្លេក្រហមឡើងខ្ពស់។ គ្រានោះលោកអ៊ំកំពុងធ្លាក់ឈឺ មជ្ឈឹមព្រួយថា ទំនប់ទន្លេ ក្រហមបាក់ ទើបសូមជូនលោកអ៊ុំមកមូលដ្ឋាន ATK ប៉ុន្តែ​លោកអ៊ុំបានប្រាប់ថា លោកអ៊ុំមិនអាចទុកចោលប្រជាជនបានឡើយ ត្រូវថែ ទាំដល់ប្រជា​ជន​ជាមុន​សិន​។ ហើយបន្ទាប់ពីដឹងខ្លួន ប្រការដំបូងដែលលោកអ៊ុំ សួរថា តើទឹកទន្លេក្រហម​បាន​ស្រក​ចុះហើយ​ឬនៅ?​ ថ្ងៃនេះជនរួមជាតិភាគខាង ត្បូងវាយឈ្នះនៅឯណា? លោកអ៊ុំតែងតែផ្ដែផ្ដាំកម្មាភិបាលថា ត្រូវតែ​ស្និទ្ធ​ស្នាល​ ជាមួយប្រជាជន ព្រួយអ្វីៗដែលប្រជាជនព្រួយ ហើយឈឺអ្វីៗដែលប្រជាជនឈឺ ដែរ។ ប្រសិន​បើប្រ​ជាជន​ឃ្លាន​ គឺបក្សនិងរដ្ឋាភិបាលមានកំហុស ប្រសិនបើប្រជា ជនឈឺគឺ​គោល​នយោបាយ​របស់​យើង​មិន​ថា​ល្អ​យ៉ាង​ណាក៏​មិន​អាចអនុវត្តបានឡើយ”។
 
កម្មវិធី “​បទចម្រៀងសាមគ្គី” គឺសំដៅអប់រំសេចក្ដីស្នេហាជាតិ មោទនភាព ជាតិ ប្រពៃណី​តស៊ូ​ប្រយុទ្ធ​យ៉ាង​អង់​អាច​ក្លាហាន​របស់មាតុប្រទេស ជឿជាក់ទៅ លើការដឹកនាំរបស់បក្ស លោកអ៊ុំហូ និងបុព្វហេតុ​ផ្លាស់​ប្ដូរ​ថ្មីមាតុ​ប្រទេស​ ព្រម ទាំងលើកទឹកចិត្តកម្មាភិបាលនិងប្រជាជនទាំងមូល “រៀនសូត្រនិងធ្វើត្រាប់ តាមសតិអារម្មណ៍ សីលធម៌​និង​រចនាបទហូជីមិញ​” ផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 


top