ព័ត៌មាន

កម្មវិធីទូរទស្សន៍ផ្សាយបន្តផ្ទាល់ពិសេសស្តីពីវៀតណាមបានប្រព្រឹត្តទៅនៅប្រទេសអេហ្ស៊ីប


សម្តែងសិល្បៈក្នុងកម្មវិធី

នាយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦ ស្ថានីយ៍ទូរទស្សន៍ Nile TV ជាកាណាល់ទូរទស្សន៍ជំនាញខាងវប្បធម៌នៃ ស្ថានីយ៍ទូរទស្សន៍ជាតិអេហ្ស៊ីបបានអនុវត្តកម្មវិធីផ្សាយបន្តផ្ទាល់ពិសេសឧទ្ទេសនាមអំពីទឹកដីនិងមនុស្ស​វៀត​ណាម​។ ​ដោយ ប្រធានបទ “បង្អួចសម្លឹងមើលទៅប្រទេសវៀតណាម”  កម្មវិធីនេះបានឧទ្ទេសនាមនូវកម្មវិធីសិល្បៈវិសេសវិសាលនិងបង្ហាញនូវម្ហូបអាហារសម្បូរទៅ ដោយអត្តសញ្ញាវប្បធម៌របស់វៀតណាម។ វាយតម្លៃទៅលើកម្មវិធីនេះ  ឯកអគ្គរដ្ឋទូត វៀតណាមប្រចាំនៅអេហ្ស៊ីបលោក Do Hoang Long បានឲ្យដឹងថា៖ “នេះជាកម្មវិធីពោរពេញទៅដោយអត្ថន័យ ព្រោះថាអាហ្ស៊ីបនិងវៀតណាមជាប្រទេសពីរនៅទ្វីបខុសពីគ្នា តាមនោះប្រជាជន​អេហ្ស៊ីបមិនសូវស្គាល់អំពីវៀតណាមប៉ុន្មានទេ។ ដូច្នេះ ព្រឹត្តិការណ៍នេះនឹងជាឱកាសល្អមួយសម្រាប់ផ្សព្វផ្សាយទៅដល់ប្រជាជន​អេហ្ស៊ីប​អំពីប្រវត្តិសាស្ត្រ ទឹកដីនិងមនុស្សវៀតណាម”។

នៅក្នុងកម្មវិធីក៏បានប្រព្រឹត្តទៅរាល់ការផ្លាស់ប្តូរមតិរវាងតំណាងជនវៀតណាមកំពុងរស់នៅអេហ្ស៊ីបជាមួយអាជីវករ​អេហ្ស៊ីបផងដែរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម



top