ព័ត៌មាន

កម្មវិធីជំរុញតម្រូវការប្រើប្រាស់ទំនិញឆ្នាំ ២០២០ គ្រោងនឹងប្រព្រឹត្តទៅនាពេលឆាប់ៗនេះ

កម្មវិធីជំរុញតម្រូវការប្រើប្រាស់ទំនិញឆ្នាំ ២០២០ គ្រោងនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២ដល់ ថ្ងៃទី ៥ កក្កដា ឆ្នាំ២០២០ នៅទីក្រុង ហូជីមិញ។ កម្មវិធីនេះត្រូវបានគេរំពឹងថានឹងមានការចូលរួមពីអង្គភាពអាជីវកម្មជាច្រើននៅទីក្រុងហូជីមិញ រួមទាំងតំបន់ផ្សេងៗទៀតនៅទូទាំងប្រទេសដោយមានមានស្តង់តាំងបង្ហាញនិងឧទ្ទេសនាមផលិតផលប្រមាណ ៥០០ ស្តង់ផងដែរ។

កម្មវិធីជំរុញតម្រូវការប្រើប្រាស់ទំនិញឆ្នាំ ២០២០ គ្រោងនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២ដល់ ថ្ងៃទីកក្កដា ឆ្នាំ២០២០ នៅទីក្រុង ហូជីមិញ (រូបថត៖ TTXVN)



តាមនោះស្តង់ទំនិញនៃសហគ្រាសទីក្រុង ហូជីមិញនឹងតាំងបង្ហាញនូផលិតផល សំខាន់ៗ ផលិតផលធ្វើឲ្យស្ថេរភាពទីផ្សារ និងផលិតផលរបស់អង្គភាពអាជីវកម្មមានកិត្យានុភាពដែលណែនាំដោយសមាគមមុខរបរទីក្រុងផងដែរ។

ដើម្បីលើកកម្ពស់ការប្រើប្រាស់ទំនិញក្នុងក្របខ័ណ្ឌ ក្នុងកម្មវិធីជំរុញតម្រូវការប្រើប្រាស់ទំនិញឆ្នាំ២០២០ នៅតែមានសកម្មភាពប្រូម៉ូសិននិងបញ្ចុះតម្លៃទៀតផង។កម្មវិធីជំរុញតម្រូវការប្រើប្រាស់ទំនិញឆ្នាំ ២០២០ គឺជាសកម្មភាពធ្វើឲ្យជាក់ស្តែងនូវដំណោះស្រាយនានាដើម្បីជម្រុញការស្តារសេដ្ឋកិច្ចឡើងវិញនិងនាំយកសកម្មភាពពាណិជ្ជកម្មនៅក្នុងទីក្រុងឱ្យវិលត្រឡប់មកស្ថានភាពធម្មតាវិញ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម 


top