ព័ត៌មាន

កម្មវិធី “ប្រទេសទាំងមូល រួមដៃគ្នាដើម្បីជួយជនក្រីក្រ” ឆ្នាំ២០២២ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែតុលា

ក្រោមប្រធានបទ “ដំណើរនៃក្តីសង្ឃឹម” កម្មវិធីនេះមានគោលបំណងលើកកម្ពស់ប្រពៃណីនៃសាមគ្គីភាព សេចក្តីស្រឡាញ់រាប់អានគ្នាទៅវិញទៅមក ការយកចិត្តទុកដាក់ និងការជួយដល់សហគមន៍ ដើម្បីឲ្យពួកគេរួចផុតពីភាពក្រីក្រប្រកបដោយចីរភាព។
  ទិដ្ឋភាពនៃសន្និសីទកាសែត (រូបថត៖ hanoimoi.com.vn)  

ឆ្លើយតបទៅនឹងចលនាប្រឡងប្រណាំង ដើម្បីជនក្រីក្រ - មិនទុកអ្នកណានៅពីក្រោយ ដោយលោកនាយករដ្ឋមន្ត្រីបំផុសឡើង និងខែកំពូល ដើម្បីជនក្រីក្រ ឆ្នាំ ២០២២ (១៧ តុលា ២០២២ - ១៨ វិច្ឆិកា ២០២២) នៅថ្ងៃទី ១៧ ខែតុលា នៅ វិមានវប្បធម៌ពលកម្មមិត្តភាពវៀតណាម-សូវៀត គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមបានសម្របសម្រួលជាមួយរដ្ឋាភិបាលរៀបចំកម្មវិធីទូរទស្សន៍ និងវិទ្យុផ្សាយផ្ទាល់ ប្រទេសជាតិទាំងមូលរួមដៃគ្នាដើម្បីជនក្រីក្រ នៅឆ្នាំ២០២២។

ក្រោមប្រធានបទ ដំណើរនៃក្តីសង្ឃឹម កម្មវិធីនេះមានគោលបំណងលើកកម្ពស់ប្រពៃណីនៃសាមគ្គីភាព សេចក្តីស្រឡាញ់រាប់អានគ្នាទៅវិញទៅមក ការយកចិត្តទុកដាក់ និងការជួយដល់សហគមន៍ ដើម្បីឲ្យពួកគេរួចផុតពីភាពក្រីក្រប្រកបដោយចីរភាព។ ក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី ១៤ តុលា អនុប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមលោកស្រី Truong Thi Ngoc Anh បានឲ្យដឹងថា៖      សហ គ្រាសជំនះការលំបាក បន្តបង្ហាញការចែករំលែក ស្មារតីជួយគ្នាទៅវិញទៅមករបស់ប្រទេសជាតិ ជាពិសេស អនុវត្តន៍ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម ចូលរួមកម្មវិធី ប្រទេសទាំងមូលរួមដៃគ្នាដើម្បីជនក្រីក្រ ឲ្យកាន់តែច្រើនឡើងៗ។ បច្ចុប្បន្ននេះនៅថ្ងៃដំបូងដែលយើងផ្សាយសេចក្តីជូនដំណឹង គឺទទួលបានការចុះឈ្មោះពីអង្គការជាង ៥០។ តាមរយៈនេះ អ្នកក្រមានឱកាសងើបចេញពីភាពក្រីក្រ ដើម្បីជាម្ចាស់ជីវិតខ្លួនឯង កុំឲ្យមានអ្នកណាម្នាក់ត្រូវបោះបង់ចោលនៅពីក្រោយ


top