ព័ត៌មាន

កម្មវិធី “និទាឃរដូវនៃ​ក្តី​ស្រឡាញ” ជូន​​អំណោយដល់កុមារដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ

មនោសញ្ចេតនាដ៏កក់ក្តៅទាំងនេះបានលើកទឹកចិត្តដល់កុមារនិងសាច់ញាតិឱ្យកាន់តែមានកម្លាំងចលករដើម្បីជំនះពុះពារលើការលំបាកនិងជំងឺ។
បរិយាកាសអំណរបុណ្យតេតលើសលប់នៅមន្ទីរពេទ្យកុមារមជ្ឈិម។ (រូបថត៖ Van Hai/VOV)

កម្មវិធីនេះ ត្រូវបានមន្ទីរពេទ្យកុមារមជ្ឈិម និងសប្បុរសជន សម្របសម្រួលរៀបចំឡើងនាថ្ងៃទី១៥ ខែមករា នៅទីក្រុងហាណូយ។ ការសម្តែងរាំម៉ុងសាយ សៀករហ័សកម្មនិងការសម្តែងសិល្បៈបាននាំមកនូវបរិយាកាសបុណ្យតេតពេញលេញនៅមន្ទីរពេទ្យកុមារមជ្ឈិម។ មនោសញ្ចេតនាដ៏កក់ក្តៅទាំងនេះបានលើកទឹកចិត្តដល់កុមារនិងសាច់ញាតិឱ្យកាន់តែមានកម្លាំងចលករដើម្បីជំនះពុះពារលើការលំបាកនិងជំងឺ។ លោក Trinh Ngoc Hai អនុប្រធានមន្ទីរពេទ្យកុមារមជ្ឈិមបានឲ្យដឹងថា៖ “អស់រយៈពេលជាច្រើនឆ្នាំមក យើងខ្ញុំបានរក្សាសកម្មភាពនេះ។ យើងខ្ញុំជួយឧបត្ថម្ភដល់កុមារទាំងខាងសម្ភារៈនិងស្មារតី ដោយមានការជួយឧបត្ថម្ភពីសប្បុរសជននិងអ្នកជំងឺ ជួយកុមាររបបអាហារប្រចាំថ្ងៃ នំស្ករ អំណោយបុណ្យតេត ថ្លៃព្យាបាលជំងឺ សំដៅបង្កើតចិត្តសាស្ត្រដ៏ល្អបំផុតសម្រាប់កុមារ។ បុណ្យតេតជិតមកដល់ ការងារមមាញឹក ប៉ុន្តែអង្គការនិងបុគ្គលសប្បុរសធម៌ជាច្រើននៅតែចំណាយពេលវេលាដើម្បីអមដំណើរជាមួយមន្ទីរពេទ្យ។ យើងខ្ញុំសូមថ្លែងអំណរគុណ និងកោតសរសើរចំពោះជំនួយឧបត្ថម្ភទាំងនេះ”។

កម្មវិធី “និទាឃរដូវនៃក្តីស្រឡាញ” ឆ្នាំនេះទទួលបានថវិកាឧបត្ថម្ភជិត ២,៥ ពាន់លានដុង (ជាង ១០០,០០០ ដុល្លារអាមេរិក) ដោយមានស្តង់ចំនួន ៣០ ផ្តល់អំណោយឥតគិតថ្លៃដល់ប្អូនៗកុមារ៕


top