ព័ត៌មាន

កម្មវិធី “ទីពឹងផ្អែកនៃភូមិស្រុក”


 លោក Tran Quoc Vuong អចិន្ត្រៃយ៍គណៈលេខាវៀតណាម (ខាងឆ្វេង) លើកតម្កើងអ្នកមានកិត្យានុភាពជាគំរូ (រូបថត៖ TTXVN)

 ការចលនានិងពង្រីកតួនាទីរបស់អ្នកមានកិត្យានុភាព ត្រូវក្លាយទៅជា ភារកិច្ចដ៏សំខាន់ ជាពិសេស​គឺចំពោះ​កង​កម្លាំង​ប្រដាប់អាវុធ និងអាជ្ញាធរនៅតំបន់​ ព្រំដែន​។
 
លោក Tran Quoc Vuong អចិន្ត្រៃយ៍គណៈលេខាវៀតណាម បាន សង្កត់​ធ្ងន់​យ៉ាង​ដូច្នេះនៅ​ក្នុង​កម្មវិធី​ក្រោម​ប្រធាន​បទ​ “ទីពឹងផ្អែកនៃភូមិស្រុក” ដែលបានរៀបចំឡើងនាយប់ថ្ងៃទី២១ ខែធ្នូ នៅរដ្ឋធានីហាណូយ។
 
លោក Tran​ Quoc Vuong បានកោតសរសើរការរួមចំណែកដ៏សម្ងាត់ប៉ុន្តែ ធំធេង​ណាស់​របស់​អ្នក​មាន​កិត្យានុភាព​ក្នុងសហគមន៍ជនជាតិភាគតិចវៀត​ណាម។ ជាពិសេស​គឺការរួម​ចំណែក​ទៅក្នុង​ការរក្សា​យ៉ាង​រឹងមាំ​នូវអធិបតេយ្យភាព​ជាតិ សន្តិសុខព្រំដែនជាតិ និងសណ្ដាប់ធ្នាប់សុវត្ថិភាពតំ​បន់ព្រំដែន។ លោក T​ran Quoc Vuong បានសង្កត់ធ្ងន់ថា កិច្ចការពារអធិបតេយ្យភាព សន្តិសុខជាតិ និង សណ្ដាប់​ធ្នាប់​សុវត្ថិភាព​សង្គម​នៅតំបន់​ព្រំដែនជានិច្ច​កាលជាភារកិច្ចដ៏ពិសិដ្ឋនិងសំខា​ន់របស់បក្សទាំងមូល ​ប្រជាជន​ទាំងមូល​និង​កងទ័ព​ទាំង​មូល​។ ក្នុងនោះ កង កម្លាំងដែលដើរ​តួនាទីជាស្នូលគឺកងកម្លាំងការពារព្រំ​ដែន ដោយឈរលើមូលដ្ឋាន​ នៃទំនាក់​ទំនងដ៏ស្និទ្ធ​ស្នាលជាមួយ​ សហគមន៍ជនជាតិ ភាគតិ​ច ជាពិសេសគឺ អ្នកមានកិត្យានុភា​ព។​ លោក Tran Quoc Vuong បាន​ស្នើថា៖
 
“អ្នកមាន​កិត្យានុភាពគឺជាអ្នកដែលយ​ល់ដឹងយ៉ាងច្បាស់អំពីលក្ខណៈភូមិ​សា​ស្ត្រ ទំនៀមទំលាប់​ និង​ភាសា​របស់​ជន​ជាតិ​ភាគតិច។ ពួកគេជាស្ពានតភ្ជា​ប់ ដ៏រឹងមាំរវាងប្រជាជនជា​មួយអាជ្ញាធរ​តំបន់​។ ការ​ចលនា​និងពង្រីក​តួនាទី​របស់ អ្ន​កមានកិត្យានុភាពត្រូវក្លាយទៅជាភារកិច្ចដ៏​សំខាន់មួយ ចំពោះកងកម្លាំង​ប្រដាប់ អាវុធ​និង​អាជ្ញាធរ​នៅតាម​តំបន់​ព្រំដែន​”។​
 
កម្មវិធី​ “ទីពឹងផ្អែកនៃភូមិស្រុក” បានលើកតម្កើងតំណាងចំនួន១៦៣នាក់ ដែលជាអ្នកមានកិត្យានុភាព​ដ៏ឆ្នើមៗ​នៃ​ជនជាតិភាគតិចចំនួន​៤៥ នៅតាមខេត្ត ក្រុងព្រំដែនគោក​និង​កោះសមុទ្រ៕ ​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top