ព័ត៌មាន

កម្មវិធី "ព្រំដែនខែមីនា" ជាមួយប្រធានបទ "ព្រំដែនមាតុភូមិរបស់ខ្ញុំ"

នេះជាសកម្មភាពដើម្បីអបអរសាទរខួបលើកទី៦៤ ទិវាប្រពៃណីនៃកងទ័ពការពារព្រំដែន (៣ មីនា ១៩៥៩ - ៣ មីនា ២០២៣) ហើយជួយជ្រោមជ្រែងខែយុវជន ឆ្នាំ ២០២៣។
ទិដ្ឋភាពនៅពិធីបំផុសកម្មវិធី "ព្រំដែនខីមីនា" នៅច្រកទ្វារព្រំដែន Chi Ma។ (រូបថត៖ VOV)
នាព្រឹកថ្ងៃទី៣ ខែមីនា នៅច្រកទ្វារព្រំដែន Chi Ma ខេត្ត Lang Son; ច្រកទ្វារព្រំ ដែន Lao Bao ខេត្ត Quang Tri; និងឃុំ Tan Khanh Hoa ស្រុកព្រំដែន Giang Thanh ខេត្ត Kien Giang បានប្រារព្ធធ្វើពិធីបើកដំណើរការកម្មវិធី “ព្រំដែនខែមីនា”។ នេះជាសកម្មភាពដើម្បីអបអរសាទរខួបលើកទី៦៤ ទិវាប្រពៃណីនៃកងទ័ពការពារព្រំដែន (៣ មីនា ១៩៥៩ - ៣ មីនា ២០២៣) ហើយជួយជ្រោមជ្រែងខែយុវជន ឆ្នាំ ២០២៣។
ដោយប្រធានបទ “ព្រំដែនមាតុភូមិរបស់ខ្ញុំ” កម្មវិធី “ព្រំដែនខែមីនា” គឺផ្ដោត សំខាន់លើការជំរុញការឃោសនា និងអប់រំដល់យុវជនអំពីប្រពៃណី សេចក្ដីស្នេហា ជាតិ និងការទទួលខុសត្រូវរបស់យុវជន ចំពោះអធិបតេយ្យភាព សន្តិសុខព្រំដែន និងកោះសមុទ្រក្នុងស្ថានភាពថ្មី; សកម្មភាពសន្តិសុខសង្គម ហើយទទួលអនុវត្តន៍ គម្រោង និងភារកិច្ចរបស់យុវជន ពាក់ព័ន្ធនឹងការរក្សាសន្តិសុខ ការពារជាតិ ការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម; ការកសាង និងអភិវឌ្ឍកងកម្លាំង ដើម្បីចូលរួមការពារព្រំដែន បង្គោល ព្រំដែន និងសកម្មភាពថែទាំ រួមដំណើរជាមួយប្រជាពលរដ្ឋដែលមានស្ថានភាពលំបាក នៅតាមតំបន់ព្រំដែនទូទាំងប្រទេសផងដែរ។
កម្មវិធី ព្រំដែនខែមីនា ឆ្នាំនេះត្រូវបានធ្វើឡើងតាមស្មារតី “យុវវ័យវៀតណាមធ្វើ សកម្មភាពដើម្បីព្រំដែនមាតុភូមិ”។ ក្នុងថ្ងៃដំបូងនៃកម្មវិធី (ថ្ងៃទី៣ មីនា) សម្ព័ន្ធ សមាគមយុវជនវៀតណាមនៃខេត្ត-ក្រុងជាប់ព្រំដែននានា បានរៀបចំសកម្មភាពដ៏ មានអត្ថន័យជាច្រើននៅតំបន់ព្រំដែនដែលមានស្ថានភាពលំបាកដូចជា៖ ប្រគល់ អំណោយជូនគ្រួសារគោលនយោបាយ និងសិស្សានុសិស្សដែលមានស្ថានភាព លំបាក។ ជាពិសេស ដាក់ឲ្យដំណើរការនូវគម្រោង "បំភ្លឺព្រំដែន" "សាលាស្អាតសម្រាប់ កុមារ" "ផ្ទះរីករាយ" និងសំណង់ "បង្គន់សម្រាប់កុមារ"ជាដើម៕

top