ព័ត៌មាន

កម្មវិធី "បុណ្យតេតដើម្បីជនក្រីក្រ" ឆ្នាំ ២០២៣

តាមនោះ គណៈចាត់តាំង បានអំពាវនាវការរួមវិភាគទានថវិការបស់អង្គការ និងបុគ្គលនានា ធានាការធ្វើសង្គមភាវូបនីយកម្មដើម្បីកសាងផ្ទះមេត្តាធម៌ចំនួន១០ខ្នងជូនជនរួមជាតិជាជនជាតិភាគតិចដែលមានស្ថានភាពលំបាក និងគ្រួសារគោលនយោបាយនៅខេត្ត Kon Tum។
  កម្មវិធី “វេចនំអន្សម រួមជាមួយជនក្រីក្រអំណរសាទរបុណ្យតេត” គឺជាសកម្មភាពដ៏មានអត្ថន័យ ដែលត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំនៅភូមិវប្បធម៌។ (រូបថតឯកសារ៖ Le Phu/VNA)  

នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ ភូមិវប្បធម៌ និងទេសចរណ៍បណ្ដាជនជាតិវៀតណាមបានឲ្យដឹងថា៖ ដើម្បីទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃពី ឆ្នាំ ២០២៣ គណៈគ្រប់គ្រងភូមិ នឹងរៀបចំកម្មវិធី បុណ្យតេតដើម្បីជនក្រីក្រឆ្នាំ ២០២៣ នៅភូមិ។ តាមនោះ គណៈចាត់តាំង បានអំពាវនាវការរួមវិភាគទានថវិការបស់អង្គការ និងបុគ្គលនានា ធានាការធ្វើសង្គមភាវូបនីយកម្មដើម្បីកសាងផ្ទះមេត្តាធម៌ចំនួន១០ខ្នងជូនជនរួមជាតិជាជនជាតិភាគតិចដែលមានស្ថានភាពលំបាក និងគ្រួសារគោលនយោបាយនៅខេត្ត Kon Tum។ ក្នុងកម្មវិធី គណៈចាត់តាំង គ្រោងនឹងត្រៀមរៀបចំអំណោយប្រហែល ៥០០ កញ្ចប់ ដើម្បីផ្តល់ជូនគ្រួសារគោលនយោបាយ និងគ្រួសារដែលជួបការលំបាកផងដែរ។

កម្មវិធី បុណ្យតេតដើម្បីជនក្រីក្រនៅភូមិវប្បធម៌ និងទេសចរណ៍បណ្ដាជនជាតិវៀតណាមនឹងរួមចំណែកឧទ្ទេសនាមដល់ភ្ញៀវទេសចរក្នុងនិងក្រៅប្រទេសអំពីលក្ខណៈវប្បធម៌ដ៏វិសេសវិសាលក្នុងពិធីបុណ្យតេតប្រពៃណីរបស់ប្រជាជាតិវៀតណាម ជាពិសេសចំពោះជំនាន់វ័យក្មេងនិងសហគមន៍ជនជាតិភាគតិច។ តាមនោះ រួមចំណែកអភិរក្ស និងពង្រីកតម្លៃវប្បធម៌ប្រពៃណីរបស់ប្រជាជាតិវៀតណាមផងដែរ៕


top