ព័ត៌មាន

កម្ពុជា​បញ្ជាក់​ជា​ថ្មី​ថា ​មិន​ចូល​រួម​យន្តការ​អន្តរជាតិ​ណា​មួយ​ដែល​ប្រឆាំង​នឹង​ប្រទេស​ឬ​ប្លុក​ដទៃ​ឡើយ​

កម្ពុជានឹងមិនចូលរួមក្នុងយន្តការតំបន់ ឬយន្តការសកលណាមួយ ដែលប្រឆាំងនឹងប្រទេសឬប្លុកណាមួយឡើយ។

កម្ពុជានឹងចូលរួមក្នុងយន្តការដែលមិនប៉ះពាល់ដល់ឯករាជ្យរបស់កម្ពុជាតែប៉ុណ្ណោះ។ ថ្លែងក្នុងពិធីអបអរសាទរខួប ២០ឆ្នាំ នៃការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) របស់កម្ពុជា នៅថ្ងៃទី១៤ ខែតុលា នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានមានឲ្យដឹងថា លោកបានប្រគល់ភារកិច្ចទៅលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី ក្នុងការពិនិត្យមើលលើយន្តការក្នុងតំបន់និងនៅលើពិភពលោក ដែលកម្ពុជា គួរចូលរួម ឬមិនគួរចូលរួម។ លោកអះអាងថា ៖ នេះជា គោលនយោបាយរបស់កម្ពុជា កាលពីមុន ហើយនឹងត្រូវបានបន្តជានិច្ច។ កម្ពុជានឹងចូលរួមជាមួយប្លុកនិងយន្តការដែលមានទិសដៅរួម ដើម្បីរក្សាសន្ទិភាព វិបុលភាព និងជំរុញការអភិវឌ្ឍរួមនៅក្នុងតំបន់ ជាពិសេសសេដ្ឋកិច្ច និងយន្តការថែរក្សាសន្តិភាពនៅក្នុងតំបន់ ពីព្រោះកម្ពុជាត្រូវការសន្តិភាព ។

កម្ពុជា​បញ្ជាក់​ជា​ថ្មី​ថា ​មិន​ចូល​រួម​យន្តការ​អន្តរជាតិ​ណា​មួយ​ដែល​ប្រឆាំង​នឹង​ប្រទេស​ឬ​ប្លុក​ដទៃ​ឡើយ​ ។ រូបថត៖ vando

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានលើកច្បាស់ថា សន្តិភាពក្នុងប្រទេសត្រូវតែរក្សា ប៉ុន្តែសន្តិភាពក្នុងតំបន់ក៏ជាកត្តាចាំបាច់ផងដែរ។ បច្ចុប្បន្ននេះ កម្ពុជាក៏កំពុងស្វែងរកយ៉ាងសកម្ម និងពង្រីកការចងសម្ព័ន្ធរវាងក្រសួង និងផ្នែក ដើម្បីការអភិវឌ្ឍរួមគ្នា៕


top