កម្ពុជា៖ បណ្ដាគណបក្សទទួលបានអាសនៈក្នុងរដ្ឋសភា
សមាជិកសភាចំនួន ៤៤ រូបនៃគណបក្សនយោបាយកម្ពុជាដែលទទួលបានសម្លេងគាំទ្រត្រឹមតែក្រោម ៥% នៅក្នុងការបោះឆ្នោតសមាជិករដ្ឋសភាឆ្នាំ ២០១៣ បានទទួលអាសនៈក្នុងរដ្ឋសភានាថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ពោលគឺជំនួសឲ្យតំណាងគណបក្សសង្គ្រោះជាតិកម្ពុជា (CNRP) ដែលត្រូវបានរំលាយ។ សមាជិកសភាថ្មីទាំងនេះ រួមមានសមាជិកសភា គណបក្សហ៊្វុនស៊ិនប៉ិចចំនួន៤១ រូប សមាជិកសភាគណបក្សសញ្ជាតិកម្ពុជា (CNP) ចំនួន ២ រូប និងសមាជិកសភាគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច (KEDP) ចំនួន ១ រូប។ សមាជិកសភាថ្មីទាំងនេះបានធ្វើសច្ចាប្រណិធាននាល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម