ព័ត៌មាន

កម្ពុជា៖ គោលនយោបាយដើម្បីប្រជាជននិងប្រជាជនទទួលសមិទ្ធិផល


សុខសន្តិភាព សាមគ្គីគឺជាគ្រឹះស្ថានសម្រាប់ស្ថិរភាពនិងអភិវឌ្ឍន៍

ការ​រក្សាបានសុខសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខ​រឹងមាំ​បាន​ធានា​អោយ​កម្ពុជា​បន្តទទួល​បាន​នូវ​សមិទ្ធិ​ផលធំធេងថ្មីៗក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនិងធ្វើអោយជីវ​ភាពរស់​នៅរ​បស់ប្រជា​ជនល្អប្រ​សើរឡើង។​កម្ពុជាបាន​ឈានដល់​ចំណុចសំខាន់​ពីប្រទេសមួយ​ដែលមាន​ចំណូលទាប​ក្លាយទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិតទាបហើយកំពុងក្នុងដំណើរឈានទៅមុខក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមខ្ពស់ នៅឆ្នាំ ២០៣០ ។

ប្រការនេះឆ្លុះ​បញ្ចាំង​យ៉ាងច្បាស់នូវជ័​យជម្នះនៃការអនុវត្តកម្មវិធី​នយោបាយនិងយុទ្ធសាស្ត្រចតុ​កោណដំណាក់​កាល​ទី ៣​ នៃរាជរដ្ឋាភិបាលអាណត្តិទី ៥ ក្រោមការដឹកនាំរបស់ស​ម្ដេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃព្រះ​​រាជាណាចក្រ​កម្ពុជាដែ​លទទួលបានការគាំទ្រនិងទំនុកទុកចិត្តពីប្រ​ជាពលរដ្ឋគ្រប់រូប។ ជ័យ​ជម្នះដែល​ទទួល​បាន​មកនេះដំបូងបង្អស់គឺដោយសារ CPP ក្រោមការដឹកនាំរបស់សម្តេច ហ៊ុនសែន បានបង្កើន​ការ​ពង្រឹង​​សាមគ្គីភាព​ជាតិទាំងមូល គោរពរដ្ឋធម្មនុញ្ញ​ ការពាររបប​រាជានិយម​លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ​សេរីពហុ​បក្ស ធានាការគោរពសិទ្ធិមនុស្ស គោរពច្បាប់និងយុត្តិធ​ម៌សង្គម។ ប្រការនេះត្រូវបាន CPP ​បន្តដាក់​បញ្ចូលនៅក្នុ​ងកម្មវិធីនយោបាយប្រកួតប្រជែងយកសម្លេងឆ្នោតក្នុងដំ​ណាក់កាល២០១៨-២០២៣ ។

ក្នុងរយៈពេល ៥ ឆ្នាំកន្ល​ងមកក្រោមការដឹកនាំរបស់ CPP ផ្នែកសេដ្ឋកិច្ច​នៃព្រះ​រាជាណាចក្រ​កម្ពុជា​មាន​កំណើន​​យ៉ាង​ឆាប់រហ័ស រក្សាបាននូវកំណើនខ្ពស់ប្រ​កបដោយចីរភាព ជាមធ្យម៧,៧​% ក្នុងរយៈ​ពេលពីរទស​វត្សរ៍ជិត​ៗនេះ និងឈរជើងបានខណៈពេលកើត​វិបត្តិឆ្នាំ ២០០៨។ អាស្រ័យហេតុដូច្នេះហើយ កម្ពុជា​ត្រូវបាន​ធនាគារពិភព​លោកចាត់បញ្ចូលក្នុងចំណោមប្រទេសឯកទគ្គករកំណើន ​ឬហៅថាប្រទេសដែលសម្រេចបាន​នូវកំណើនសេដ្ឋកិច្ចលឿនជាងគេនៅក្នុងពិភពលោ​កហើយក៏ធ្លាប់ត្រូវបានធនា​គារអភិវឌ្ឍន៍អាស៊ីប្រសិទ្ធនា​មកម្ពុជាថាជា​ "ខ្លា​សេដ្ឋកិច្ចថ្មីនៅអាស៊ី"។ កំណើ​នជាស្ថិរភាព​រឹងមាំនេះត្រូវបា​នឆ្លុះបញ្ចាំងឆ្លងតាមរយៈកំណើ​ននៅក្នុងវិស័យឧស្សាហក​ម្ម វាយនភណ្ឌកាត់ដេរ សំណ​ង់  កសិកម្ម​និងសេវាកម្មដូចជាផ្នែ​កទេសចរណ៍និងអច​លនទ្រព្យ។

គួ​រអោយកត់សម្គាល់កម្ពុជាកំពុងផ្លាស់ប្តូររ​ចនាសម្ព័ន្ធសេដ្ឋកិច្ចពីប្រទេសមួយដែលផ្អែកទៅលើផ្នែកកសិកម្ម​ក្លាយទៅ​​ជាប្រទេសមួយដែលផ្អែ​កលើវិស័យឧស្សាហកម្មនិងសេវាកម្ម។​

រាល់កិច្ចខិតខំប្រឹងប្រែងសម្រាប់ការអភិវ​ឌ្ឍប្រកបដោយចីរភាពទាំងនេះសុទ្ធតែ ដើម្បី​ប្រជាជន ។ យោងតាមស្ថិតិ កម្រិតជីវភាពរស់នៅរបស់​ប្រជាជនកម្ពុជាបានប្រសើរឡើងពីមួ​យថ្ងៃ​ទៅមួយ​ថ្ងៃដោយ​មាន​ប្រាក់​​ចំណូល​ក្នុងមនុ​ស្សម្នាក់ៗពី ១.០៤២ ដុល្លា​រអាមេរិកក្នុងឆ្នាំ ២០១៣​ កើនឡើង ១.៥៦៣ដុល្លារអាមេរិក​ក្នុងឆ្នាំ​២០១៨។ អត្រានៃភាពក្រីក្រនិងអត់ឃ្លានបានធ្លាក់ចុះយ៉ាងខ្លាំងពី ៥៣,៥%  ក្នុងឆ្នាំ ២០០៤ ចុះនៅ​ត្រឹម​ ១៣% ក្នុងឆ្នាំ ២០១៦ ហើយនឹងបន្តធ្លាក់ចុះទៀត។ ការកាត់បន្ថយភាពក្រី​ក្រនិង​អត់ឃ្លានរ​បស់កម្ពុជា​នៅឆ្នាំ​ ២០១៥ គឺ​មានល្បឿន​លឿន​ជាងគោល​ដៅអភិវឌ្ឍន៍​សហស្សវត្សរ៍​និងគោល​ដៅកាត់បន្ថយ​អត្រាក្រី​ក្រជា​ង ​១% ក្នុងមួយឆ្នាំ។

ដោ​យសារ​តែការអនុវត្តគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចប្រកបដោ​យប្រយ័ត្នប្រយែង ដើម្បីរក្សាស្ថិ​រភាពសេដ្ឋកិច្ច​ ព្រមទាំងជម្រុញនិងលើកកម្ព​ស់ការធ្វើពិពិធកម្មសេដ្ឋកិច្ច ភាព​ប្រកួតប្រជែង ការផលិត​និង​ការ​​ចំណាយ​ក្នុងស្រុកទើបកម្ពុជាសម្រេចបានសមិទ្ធផ​លគួរអោយស្ងើចសរសើរជាច្រើនផ្សេងៗ​ទៀត។ ជាក់​ស្តែងទុន​បម្រុងអន្តរជាតិបានកើនឡើងពី​ ៣,៦៤៣ ប៊ីលានដុល្លារអាមេរិក​ក្នុងឆ្នាំ ២០១៣ កើនដល់ជាង ៩​,០៥០​ ប៊ីលានដុល្លារអាមេរិកក្នុងឆ្នាំ​ ២០១៧ ដោយសារការវិនិយោ​គផ្ទាល់ពីបរទេសបន្តកើនឡើង​។ ដោយ​ឡែក​តុល្យភាព​នៃការ​ទូទាត់កាន់តែប្រសើរឡើងខណៈពេល​កម្រិតបំណុល​សាធារណៈ​របស់កម្ពុជា​មានអត្រាទាប​បំផុតនៅ​ក្នុងតំបន់ឆ្លុះបញ្ចាំង​ពីហានិភ័យកម្រិ​តទាប​"ចីរភាព"​នៃបំណុល​សាធារណៈ​របស់​ប្រទេស​នេះ។​

យោងតាមការ​ព្យាករណ៍របស់ ADB ធនាគារអភិវឌ្ឍន៍អាស៊ី និងធនាគារពិភពលោក សេដ្ឋកិច្ចកម្ពុជាក្នុង ឆ្នាំ២០១៨ - ២០១៩ នឹងរក្សាកំណើនជាមធ្យម ៧% ក្នុងមួយឆ្នាំ។ក្នុងរយៈពេល ៤ ខែដើមឆ្នាំ ២០១៨ កម្ពុជា ទាក់​ទាញ FDI​ បានទឹកប្រាក់ចំនួន ៦៣៤ លានដុល្លារអាមេរិកដោយមានគម្រោងចុះបញ្ជីថ្មីចំនួន ៤៧ តម្លៃទឹ​ក​ប្រាក់​​ទំនិញនាំចេញនិងនាំចូលសម្រេចបាន ៨,៣ ប៊ីលានដុល្លារអាមេរិក។​ចំនួនភ្ញៀវ​ទេសចរ​អន្តរជាតិ​ក្នុងរយៈ​​ពេល​ត្រី​មាសទី ១ នៃឆ្នាំ ២០១៨ គឺមានចំនួន ១​,៧ លានលើកនាក់កើនឡើង ១,៩​% ប្រៀបនឹងរយៈ​ពេល​ដូចគ្នានៃ​ឆ្នាំមុន (ឆ្នាំ ២០១៧ មាន ៥,៦ លានលើកនា​ក់)។

មានគោលនយោបាយជាច្រើនឆ្ពោះទៅរកប្រជាពលរដ្ឋ ជាពិសេសគឺប្រជាជនក្រីក្រ

ក្នុងកម្មវិធីគោលនយោបាយប្រកួតប្រជែងយកសំឡេងឆ្នោតសម្រាប់អាណត្តិថ្មី CPP បានស​ន្យានូ​វគោលន​យោបាយជាច្រើនដែលមានអត្ថប្រយោជន៍​ដល់ប្រជាជនដូចជា៖ មិ​នយកពន្ធ​លើដីកសិកម្មនៃ​ប្រជាកសិក​រដែលបង្កបង្កើនផលិតកម្មក​សិកម្មតាមលក្ខណៈគ្រួ​សារជួយ​ដល់កសិករពង្រីក​ផលិតកម្មក​សិកម្ម​និងស្វែង​រកទីផ្សា​រ​សម្រាប់លក់ដូរផលិតផល​ក្នុងតម្លៃសមស្រ​ប។ប្រជាជនគ្មាន​ដីនឹងទទួល​បានដី​សម្រាប់សាង​សង់លំ​នៅដ្ឋាន​និងបង្កបង្កើនផលតាមរ​យៈការអនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ច។

ដំឡើងប្រាក់ខែជូនកម្មករនិងពលករបូករួមជាមួយប្រាក់សុខុមាលភាពសង្គមផ្សេងៗ ដើម្បីលើក​កម្ពស់​លក្ខណៈ​​​កា​រងារធ្វើនិងការការពារវិជ្ជាជី​វៈសម្រាប់កម្មករនិងពលករ។

ដំឡើងប្រាក់ខែសម្រាប់មន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធទាំងអស់និង​ដំឡើងប្រាក់​ខែសម្រាប់​អ្នកចូល​និវត្តន៍​និង​អតីតយុទ្ធជន។

អាជីវករ​ដែល​ធ្វើអាជីវកម្ម​លើតំបន់ដីដែលគ្រប់គ្រងដោយរដ្ឋក៏អាចផ្ទេរសិទ្ធិ​គ្រប់គ្រងការ​ប្រើប្រាស់​និង​ផ្ទេរ​មរ​តក​​អោយកូន​ចៅ ឬជូនអ្នកដទៃដោយគ្មាន​ដែនកំណត់អាណត្តិ។

យុវជន​គ្រប់ស្រទាប់វណ្ណៈទាំងអស់តែងមានឱកាសទទួលបានការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមានការងារធ្វើ បានចូល​រួមនៅក្នុងការសម្រេចចិត្តទាំងអស់នៅកម្រិតថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។ ស្រុក ខណ្ឌនីមួយៗ តែងមាន​សាលាវិទ្យាល័យ ឃុំ សង្កាត់នីមួយៗ មានសាលាអនុវិទ្យាល័យនិងភូមិនីមួយៗ មានសាលាបឋមសិក្សា។ ប្រជាជន​គ្រប់​រូបទទួល​បានសេវាកម្ម​សុខភាព​កាន់តែល្អ​ប្រសើរ​ឡើង​ពីមួយថ្ងៃទៅ​មួយថ្ងៃនៅតា​មមជ្ឈមណ្ឌ​លសុខភាពនិង​មន្ទីរ​ពេទ្យរបស់រដ្ឋ។ ប្រជាជ​នក្រីក្រនិង​អ្នកមិនមាន​លទ្ធភាពពលកម្ម​នឹងទទួល​បាន​សេវាពិនិត្យ​និងព្យាបាលជំងឺដោយឥតគិតថ្លៃនៅតាមមជ្ឈមណ្ឌលសុខភាពនិង​តាមមន្ទីរពេទ្យរបស់រដ្ឋ។ល។

គោលន​យោបាយការបរទេសផ្សារភ្ជាប់ទៅនឹងការការពារជាតិ

បន្តកិច្ច​ខិតខំប្រឹងប្រែងពង្រឹងកិច្ច​សហប្រតិបត្តិការជាមួយប​ណ្តាប្រទេសក្នុង​កិច្ចការរក្សាសុខ​សន្តិភាព​ស្ថិរភាព​និងសន្តិសុខនៅក្នុងតំបន់និងនៅលើពិភពលោក ប្រ​យុទ្ធ​ប្រឆាំង​នឹងអំពើភេរវកម្ម ឧ​ក្រិដ្ឋកម្មឆ្លង​ដែន ជម្រុញ​ការកាត់​បន្ថយ​អាវុ​ធ​និ​ង​​រួមចំណែក​កាត់​បន្ថយ​ហានិភ័យនៃ​ការប្រែប្រួលអាកាសធាតុ​​។បន្តនាំយក​កង​កម្លាំងរក្សាសន្តិភាព​នៃកម្ពុជាទៅប្រទេស​នានាក្នុង​ក្របខណ្ឌកង​កម្លាំងរក្សា​សន្តិភាព​នៃអង្គការ​សហប្រជាជា​តិ។ ដើម្បីឆ្លើ​យតបទៅនឹងការអន្តរាគមន៍​កិច្ចការផ្ទៃក្នុងរបស់កម្ពុជាពីសំណា​ក់ប្រទេសមួយចំនួនគោលនយោបាយកា​របរទេសរបស់កម្ពុជាត្រូវ​បានពង្រឹងលើមូលដ្ឋានច្បា​ប់នៃ​ព្រះរាជា​​ណាចក្រកម្ពុជា​និងច្បាប់អន្តរ​ជាតិ​។

សន្ទស្សន៍សេដ្ឋកិច្ចសំខាន់ៗ មួយចំនួនរបស់កម្ពុជាក្នុងរយៈពេលកន្លងទៅ

ចំពោះការនាំចេញអង្ករនៅក្នុងខែឧសភាឆ្នាំ២០​១៨ប្រទេសកម្ពុជាបាននាំចេញចំនួន៤២.៨៦៥ តោនធ្លាក់​ចុះ៥.៣% និងថយចុះអំពីបរិមាណដោយចំនួន២.៣៧៨តោនប្រៀបធៀបទៅនឹងខែឧសភាឆ្នាំ២០១៧។ បូក​រួម​ក្នុង​​រយៈពេល៥​ខែដើមឆ្នាំ២០១៨កម្ពុជាបាននាំចេញចំនួន២៤០.២១​៩តោនធ្លាក់ចុះ៦,៨% និងថយចុះអំពី​បរិមាណ​ដោយចំនួន១៧,៤១៨តោនប្រៀបធៀបទៅនឹង៥ខែដើមឆ្នាំ២០១៧។

យោងតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្មនិងសិប្បកម្មគិតដល់ថ្ងៃទី៣០ខែមិថុនាឆ្នាំ២០១៨ប្រទេស​កម្ពុជា​មាន​រោងចក្រនិងសហគ្រាសចំនួន១.៥៨៥ដោយបង្កការងារធ្វើសម្រាប់មនុស្ស១.០១១.១៤៦នាក់។

ប្រទេសកម្ពុជាមានរមណីយដ្ឋាន៣កន្លែងត្រូវ​បានទទួលស្គាល់​ជាបេតិកភណ្ឌវប្បធម៌​ពិភពលោករួម​មាន​មណ្ឌល​​កេរដំណែលប្រាសាទអង្គរវត្តប្រាសាទព្រះវិហារនិងតំប​ន់បុរាណវត្ថុសម្បូរព្រៃគុកខេត្តកំ​ពង់ធំ។ វិស័​យទេសចរណ៍​បាន​រួមចំណែក១២,៣% ក្នុង GDP។ ក្នុងឆ្នាំ២០១៧កម្ពុជាទទួលបា​នភ្ញៀវទេសចរណ៍៥,៦លា​នលើក​នាក់​កើនឡើង ១២% ប្រៀបធៀបនឹងឆ្នាំ២០១៦សម្រេ​ចចំណូលចំនួន៣,៦៣ ពា​ន់លានដុល្លារអាមេរិក។


​តាម​កាសែត​រូបភាពជនជាតិ​និង​តំបន់​ភ្នំ




top