ព័ត៌មាន

កម្ពុជា៖ គណបក្សនយោបាយចំនួន ១១ ត្រូវបានទទួលស្គាល់​ឱ្យចូលរួម​ការ​បោះឆ្នោតសកល

អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា បានបញ្ជាក់ថា ស្ថាប័ននេះបានទទួលសំណុំឯកសារចំនួន ២០ ពីគណបក្សនយោបាយ ក៏ដូចជាបញ្ជីបេក្ខជនចុះឈ្មោះចូលរួមបោះឆ្នោត។
កម្ពុជារៀបចំការបោះឆ្នោតសកលរៀងរាល់ ៥ ឆ្នាំម្តង។ រូបថត៖ Gmanetwork

គិតត្រឹមរសៀលថ្ងៃទី ៨ ឧសភា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកម្ពុជា បានទទួលស្គាល់គណបក្សនយោបាយចំនួន ១១ ដែលមានលក្ខខ័ណ្ឌគ្រប់គ្រាន់ចូលរួមការបោះឆ្នោតសកលនាខែកក្កដាខាងមុខ។ យោងតាមបទប្បញ្ញត្តិ នេះ ក៏ជាថ្ងៃចុងក្រោយ ក្នុងរយៈពេល ១៥ថ្ងៃ នៃការចុះឈ្មោះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនចូលរួមការបោះឆ្នោត ជ្រើសតាំងសមាជិកសភានីតិកាលទី ៧ នៅកម្ពុជា។

អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា បានបញ្ជាក់ថា ស្ថាប័ននេះបានទទួលសំណុំឯកសារចំនួន ២០ ពីគណបក្សនយោបាយ ក៏ដូចជាបញ្ជីបេក្ខជនចុះឈ្មោះចូលរួមបោះឆ្នោត។ គ.ជ.ប កំពុងពិនិត្យមើលឯកសារចំនួន ៩ ដែលនៅសល់របស់គណបក្សនយោបាយផ្សេងទៀត ហើយគ្រោងនឹងប្រកាសលទ្ធផលក្នុងរយៈពេល ៧ ថ្ងៃ ចាប់ពីពេលទទួលឯកសារ។

កម្ពុជាបានរៀបចំការបោះឆ្នោតសកលជារៀងរាល់ ៥ ឆ្នាំម្តង។ ការបោះឆ្នោតថ្មីៗនេះបានប្រព្រឹត្តិទៅនាថ្ងៃទី ២៩ ខែកក្កដាឆ្នាំ ២០១៨ ។ ជាលទ្ធផល គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈទាំងអស់ ១២៥/១២៥ ក្នុងរដ្ឋសភា នីតិកាលទី៦៕


top