ព័ត៌មាន

កម្ពុជាអះអាងថា ទំនាក់ទំនងជាមួយវៀតណាមកំពុងបន្តរីកចម្រើនយ៉ាងល្អប្រសើរ

ឆ្លើយសម្ភាសន៍ក្នុងឱកាសដែលនាយករដ្ឋមន្រ្តីកម្ពុជា សម្ដេច តេជោ ហ៊ុន សែនអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ នៅវៀតណាម ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៨ ខែធ្នូ តាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc នោះ លោក ផៃ ស៊ីផាន រដ្ឋមន្ត្រី អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្រ្តីកម្ពុជាបានអោយដឹងថា តាមផែនការ នាយករដ្ឋមន្រ្តី សម្ដេច តេជោ ហ៊ុន សែន នឹងអញ្ជើញជួបសម្ដែងការគួរសមនិងជួបចរចាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់បំផុតរបស់វៀតណាម ហើយអញ្ជើញជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបតិ្តការ​ទ្វេភាគីជាច្រើនរវាងកម្ពុជានិងវៀតណាម។


លោក ផៃ ស៊ីផាន រដ្ឋមន្ត្រី អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្រ្តីកម្ពុជាអញ្ជើញឆ្លើយសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន
វៀតណាមប្រចាំកម្ពុជា (រូបថត៖ TTXVN)


លោក ផៃ ស៊ីផាន បានបន្តថា កម្ពុជាជានិច្ចកាលជំរុញហើយមានគោលបំណងចង់អោយវៀត ណាមទទួលបានកិច្ចសន្ទនាជាមួយដៃគូទាំងអស់ដោយឈរលើមូលដ្ឋាននៃសន្តិភាព ការគោរពនិងការយល់ដឹងគ្នាទៅវិញទៅ​មក​។ លោក ផៃ ស៊ីផាន បានបញ្ជាក់ថា អាទិភាពរបស់កម្ពុជានោះគឺសន្តិភាពនិងកិច្ចសន្ទនា។ កម្ពុជាជានិច្ចកាលមានគោលបំណងចង់អោយបណ្ដាភាគីសន្ទនាគ្នា ព្រមទាំងលើកទឹកចិត្តអោយភាគីនានាដោះស្រាយបញ្ហាដោយច្បាប់និងតុលាការអន្តរជាតិផងដែរ។

តាមរដ្ឋមន្រ្តី អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្រ្តីកម្ពុជាអោយដឹងថា នាបច្ចុប្បន្ន កម្ពុជានិងវៀតណាមកំពុងរួមគ្នាស្ថាបនាសម័យកាលប្រវត្តិសាស្ត្រថ្មីមួយ ហើយនាំទំនាក់ទំនងមិត្តភាពទ្វេភាគីឡើងកំពស់ថ្មី។ លោក ផៃ ស៊ីផាន បានអះអាងថា ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់នាយករដ្ឋមន្រ្តី សម្ដេច តេជោ ហ៊ុន សែន នាពេលខាងមុខនេះពិតជានឹងទទួលបានជោគជ័យយ៉ាងល្អប្រសើរ ដោយបន្តពង្រឹងនិងពង្រីកទំនាក់ទំនង​ជា​ប្រទេសភូមិផងរបងជាប់គ្នាដ៏ល្អនិងចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ដើម្បីឆ្ពោះទៅរកអនាគត​៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top