ព័ត៌មាន

កម្ពុជាផ្ដល់វ៉ាក់សាំងបង្ការកូវីដ-១៩ចំនួន២០ម៉ឺនដូសជូនដល់វៀតណាម

ក្រសួងសុខាភិបាលវៀតណាមសន្យាថា នឹងចែកចាយកញ្ចប់ វ៉ាក់សាំងនេះទៅកាន់ខេត្តព្រំដែនទាំងពីរគឺ តៃនិញ និងអានយ៉ាង តាមសំណើររបស់ នាយករដ្ឋមន្រ្តី សម្ដេច តេជោ ហ៊ុន សែន ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត កូវីដ-១៩ ហើយធានាការប្រើប្រាស់ឲ្យបានសមស្របនិងប្រកបដោយប្រសិទ្ធភាពផងដែរ។

ទិដ្ឋភាពនៅពិធីប្រគល់-ទទួលវ៉ាក់សាំង។ (រូបថត៖ freshnewsasia.com)

នៅព្រឹកថ្ងៃទី២៩ ខែតុលា នៅគូច្រកទ្វារព្រំដែនបាវិត-ម៉ុកបាយ ស្ថិតក្នុងខេត្ត ស្វាយរៀង កម្ពុជា និងខេត្តតៃនិញ វៀតណាម បានប្រព្រឹត្តទៅពិធីប្រគល់-ទទួល វ៉ាក់សាំងបង្ការកូវីដ-១៩ចំនួន២០ម៉ឺនដូសរបស់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ផ្ដល់ជូនរដ្ឋាភិបាលនិងប្រជាជនវៀតណាមដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតកូវីដ-១៩។

ថ្លែងនៅពិធីនេះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ប្រធានគណៈកម្មការជាតិទទួលបន្ទុកការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និងជាតំណាង របស់សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសង្កត់ ធ្ងន់ថា អំណោយនេះបានបង្ហាញនូវសមានចិត្ត ការចែករំលែក រវាងប្រទេសភូមិ ផងរបងជាមួយគ្នាទាំងពីរ ក៏ដូចជាការយកចិត្តទុកដាក់របស់សម្ដេច តេជោ ហ៊ុន សែន ចំពោះសុខភាព សុខុមាលភាពរបស់ប្រជាជន ជាពិសេសគឺប្រជាជនដែលរស់នៅតាម តំបន់ព្រំដែនជាប់ជាមួយគ្នា។ រីឯខ្លួនវិញ អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាម លោក Tran Van Thuan បានកោតសរសើរការជួយឧបត្ថម្ភរបស់រាជរដ្ឋាភិបាលនិង ប្រជាជនកម្ពុជា។ ក្រសួងសុខាភិបាលវៀតណាមសន្យាថា នឹងចែកចាយកញ្ចប់វ៉ាក់សាំងនេះទៅកាន់ខេត្តព្រំដែនទាំងពីរគឺ តៃនិញ និងអានយ៉ាង តាមសំណើររបស់ នាយករដ្ឋមន្រ្តី សម្ដេច តេជោ ហ៊ុន សែន ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតកូវីដ-១៩ ហើយធានាការប្រើប្រាស់ឲ្យបានសមស្របនិងប្រកបដោយប្រសិទ្ធភាព ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top