ព័ត៌មាន

កម្ពុជាប្រគល់ជាកិច្ចបច្ឆាមរណៈនូវគ្រឿងឥស្សរិយយស សហមេត្រីថ្នាក់ មហាសេនាជូនចំពោះអតីតឯកអគ្គរដ្ឋទូតវៀតណាមលោក Ngo Dien

ការផ្ដល់គ្រឿងឥស្សរិយយសដ៏ថ្លៃថ្លារបស់រាជវង្សានុវង្សនិងរាជរដ្ឋាភិបាលកម្ពុជាគឺជាការទទួលស្គាល់នូវរាល់ការលះបង់របស់លោកអតីតឯកអគ្គរដ្ឋទូត Ngo Dien ចំពោះបុព្វហេតុរស់រានមានជីវិត កសាងនិងអភិវឌ្ឍប្រទេសកម្ពុជាក៏ដូចជាចំណងសាមគ្គីភាព មិត្តភាពដ៏ល្អប្រសើររវាងប្រទេសទាំងពីរកម្ពុជា-វៀតណាមផងដែរ។

ឯកអគ្គរាជទូតកម្ពុជាលោក ចាយ ណាវុធ (ខាងស្ដាំ) ប្រគល់ គ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់ មហាសេនា ជូនតំំណាងគ្រួសារអតីតឯកអគ្គរដ្ឋទូតវៀតណាមលោក Ngo Dien។ (រូបថត៖ TTXVN)


នារសៀលថ្ងៃទី២៨ សីហា ពិធីប្រគល់ជាកិច្ចបច្ឆាមរណៈនូវគ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសេនា ជូនចំពោះអតីតឯកអគ្គរដ្ឋ ទូតវៀតណាមប្រចាំនៅកម្ពុជាលោក Ngo Dien (ឆ្នាំ១៩២១-ឆ្នាំ២០០៥) បានប្រារព្ធធ្វើឡើងនៅស្ថានទូតកម្ពុជាប្រចាំនៅទីក្រុងហាណូយ។ ថ្លែងនៅ ពិធីនេះ ឯកអគ្គរាជទូតកម្ពុជាលោក ចាយ ណាវុធ បានអះអាងថា ការផ្ដល់ គ្រឿងឥស្សរិយយសដ៏ថ្លៃថ្លារបស់រាជវង្សានុវង្សនិងរាជរដ្ឋាភិបាលកម្ពុជាគឺជាការទទួលស្គាល់នូវរាល់ការលះបង់របស់លោកអតីតឯកអគ្គរដ្ឋទូត Ngo Dien ចំពោះបុព្វហេតុរស់រានមានជីវិត កសាងនិងអភិវឌ្ឍប្រទេសកម្ពុជាក៏ដូចជាចំណងសាមគ្គីភាព មិត្តភាពដ៏ល្អប្រសើររវាងប្រទេសទាំងពីរកម្ពុជា-វៀតណាមផងដែរ។

គួរបញ្ជាក់ថា លោកអតីតឯកអគ្គរដ្ឋទូត Ngo Dien ជាឯកអគ្គរដ្ឋទូតទី ២របស់វៀតណាមប្រចាំនៅកម្ពុជា ដែលបានបំពេញអាណត្តិបេសកកម្ម ការទូត ១២ ឆ្នាំនៅកម្ពុជា។ មុននោះ លោកធ្លាប់ជាតំណាងដើមដំបូងរបស់ ទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅកម្ពុជាផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម


top