ព័ត៌មាន

កម្ពុជាបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ថានីយ៍ទូរទស្សន៍ខេត្តស្វាយរៀង

នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ នៅខេត្តស្វាយរៀងប្រទេសកម្ពុជាបានប្រារព្ធពិធីបើកសម្ពោធដាក់ឲ្យប្រើប្រាស់​ជាផ្លូវការស្ថានីយ៍ទូរទស្សន៍ខេត្តស្វាយរៀង។

តំណាងកិត្តយសនៅក្នុងពិធីបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ថានីយ៍ទូរទស្សន៍ជាតិខេត្តស្វាយរៀង
(រូបថតៈ Chanh Da/TTXVN)

សំណង់នេះជាអំណោយរបស់រដ្ឋាភិបាលវៀតណាមចំពោះប្រទេសមិត្តកម្ពុជា ដោយវិទ្យុសម្លេងវៀតណាមទទួលបន្ទុក​ការងារដំឡើង។ អញ្ជើថ្លែងមតិនៅទីនេះ អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង លោក ម៉ែន វិបុល បានវាយតម្លៃខ្ពស់ ចំពោះអត្ថន័យនិងតួនាទីនៃការដំឡើងស្ថានីយ៍ទូរទស្សន៍ថ្មីនេះ ក្នុងការលើកកម្ពស់ជីវភាពវប្បធម៌និងស្មារតីសម្រាប់ប្រជាជននៅខេត្តស្វាយរៀង ជាពិសេសរួមចំណែកក្នុងការផ្សព្វផ្សាយគោលនយោបាយ​ច្បាប់ដល់ប្រជាជនជាប់ព្រំដែន តែម្តង៖

“ខ្ញុំសូមថ្លែងអំណរគុណនិងជឿជាក់យ៉ាងខ្លាំងទៅលើការបើកសម្ពោធដាក់ឲ្យប្រើប្រាស់ស្ថានីយ៍ទូរទស្សន៍នេះ។
ប្រការនេះរួមចំណែកផ្តល់ពត៌មានលើ វិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌ ក៏ដូចជារាល់ព្រឹត្តិការណ៍ជាតិធំៗ រួមទាំងសកម្មភាពនានារបស់ខេត្តដល់ប្រជាជនយ៉ាងឆាប់រហ័សគ្រប់គ្រាន់និងត្រឹមត្រូវ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top