ផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញជាមួយក្រុងបាវិត ខេត្តស្វាយរៀង ជាប់ ច្រកទ្វារព្រំដែន ម៉ុកបៃ ខេត្តតៃនិញ ប្រទេសវៀតណាម នឹងចាប់ផ្តើមសាងសង់នៅខែ មិថុនាឆ្នាំនេះ។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល។ (រូបថត៖ VOV)
សេចក្ដីប្រកាសខាងលើ ត្រូវបានធ្វើឡើងដោយលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ក្នុងពិធីសម្ពោធមជ្ឈ មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត សាខាសំរោងអណ្តែត រាជធានី ភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែមេសា។ ពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿននេះ នឹងត្រូវបានរៀបចំឡើងក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជា ហើយគ្រោងនឹងសម្រេចរួចរាល់នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧។ កាលពីឆ្នាំមុន កម្ពុជាបានដាក់ឲ្យប្រើប្រាស់ខ្សែផ្លូវល្បឿនលឿនដំបូងគេដែលតភ្ជាប់រាជធានីភ្នំពេញ និងទីក្រុងកំពង់ផែព្រះសីហនុ។ ផ្លូវនេះមានប្រវែង១៨៧គីឡូម៉ែត្រ មាន ៤ គន្លង និងចំណាយទុនវិនិយោគ២ពាន់លានដុល្លារអាមេរិក៕