នាយករដ្ឋមន្ត្រីថៃ និងលោកជំទាវបានថតរូបជាមួយនាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ នៅឯវិមានរដ្ឋាភិបាល។ ប្រភព៖ ការិយាល័យនាយករដ្ឋមន្ត្រីថៃ
នាយករដ្ឋមន្ត្រីថៃក៏បានឲ្យដឹងថា ប្រទេសនេះនឹងធ្វើជាអធិបតីនៃកិច្ចប្រជុំគណៈកម្មាធិការពាណិជ្ជកម្មរួមថៃ-កម្ពុជាលើកទី ៧ ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅខែឧសភា សំដៅដាក់ចេញវិធានការពន្លឿនពាណិជ្ជកម្មទ្វេភាគីឲ្យឆាប់សម្រេចបានគោលដៅ ១៥ ពាន់លានដុល្លារនៅឆ្នាំ ២០២៥ ។ នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរក៏បានឯកភាព បង្កើនកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន រក្សាសន្តិសុខនិងស្ថេរភាពនៅតំបន់ព្រំដែនរួម។ ភាគីទាំងពីរបានបញ្ជាក់ជាថ្មីពីការសន្យា មិនអនុញ្ញាតឱ្យបុគ្គលឬអង្គការណាមួយឆ្លៀតប្រើតំបន់ភូមិសាស្ត្ររបស់ខ្លួនដើម្បីជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងឬមានសកម្មភាពរំលោភបំពានដល់រដ្ឋាភិបាលនៃប្រទេសទាំងពីរ។ ភាគីទាំងពីរបានឯកភាព បង្កើនកិច្ចសហប្រតិបត្តិការធ្វើអាជីវកម្មធនធានក្នុងតំបន់ដែលប្រទេសទាំងពីរមានការទាមទារអធិបតេយ្យភាពត្រួតស៊ីគ្នា (OCA) នៅឈូងសមុទ្រថៃ។