ព័ត៌មាន

កម្ពុជានិងរុស្ស៊ីបង្កើនកិច្ចសហប្រតិបតិ្តការ


នាយករដ្ឋមន្រ្តីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន ទទួលនាយករដ្ឋមន្រ្តីរុស្ស៊ីលោក Dmitry Medvedev ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជាកាលពីខែវិច្ចិកាឆ្នាំ២០១៥ (រូបថត៖dailystar.com.lb)

សម័យប្រជុំលើកទី៩​រវាងគណៈកម្មាធិការរដ្ឋាភិបាល នៃប្រទេសទាំង​ពីរគឺ​កម្ពុជា​និង​រុស្ស៊ី បាន​ប្រព្រឹត្ត​ទៅចាប់​ពីថ្ងៃទី២៨​ដល់ថ្ងៃទី​២៩ ខែ​មិនា ឆ្នាំ២០១៦ នៅរាជធានី​ភ្នំពេញ ក្រោម​អធិបតី​ភាព​របស់​ឧបនាយក​រដ្ឋម្ត្រី​និង​ជា​រដ្ឋមន្រ្តី​ការបរទេស​ និងសហ​ប្រតិបតិ្ត ការអន្តរជាតិកម្ពុជាលោក ហោ ណាំហុង និង​រដ្ឋមន្រ្តីការប្រៃសណីយ៍និង​ទូរគមនាគមន៍​រុស្ស៊ី​លោក Nikolay Nikoforov សំដៅបង្កើនទំនាក់ទំនងសហប្រតិ​បតិ្តការ រវាង​ប្រទេសទាំង​ពី​រ​នាពេល​ខាង​មុខ។ ភាគីទាំងពីរបានពិភាគ្សាលើវិស័យ​ជាច្រើនដូចជា សន្តិសុខ យោធា ពាណិជ្ជកម្មនិងវិនិយោគ ទេស​ចរណ៍ អប់រំ វប្ប​ធម៌ សុខាភិបាលនិងថាមពល។ ភាគីទាំងពីរបានឯកភាពលើការរៀបចំ ពិធីរំលឹក​ខួប​អនុស្សាវរីយ៍​លើកទី៦០ ទិវាបង្កើតទំនាក់ទំនងការទូត ព្រមទាំង​ស្វាគមលទ្ធ​ផល​នៃកិច្ច​ប្រជុំរ​វាង​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​កម្ពុជា-​រុស្ស៊ី សំដៅជំរុញ ការវិនិយោគ​ដែលត្រូវបានលើកឡើង ក្នុងសេចក្ដីថ្លែងការណ៍រួម ស្ដីអំពីគំរោង​ការ សហ​ប្រតិបតិ្ត​ការ​សេដ្ឋកិច្ច​ពាណិជ្ជ​កម្ម និងវិនិយោគកម្ពុជា-រុស្ស៊ីដល់ឆ្នាំ២០២០។ កម្ពុជាបាន​ស្នើរ​ឲ្យភាគី​រុស្ស៊ី​បន្ត​ជួយ​បណ្ដុះ​បណ្ដាល​មគ្គុទេស​ក៍ទេស​ចរណ៍ និយាយភាសា​រុស្ស៊ី ហើយបង្កើនការផ្លាស់ប្ដូរពាណិជ្ជកម្ម លើ​វិស័យ​កសិកម្ម​ផង​ដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 


top