ព័ត៌មាន

កម្ពុជានិងបណ្តាប្រទេសជាសមាជិកអាស៊ានដទៃ​ទៀតប្តេជ្ញាចិត្ត​ធ្វើឱ្យប្រសើរឡើង​នូវផ្លូវគមនាគមន៍ក្នុងតំបន់

កម្ពុជានិងបណ្តាប្រទេសជាសមាជិកអាស៊ានដទៃទៀតប្តេជ្ញាចិត្តធ្វើឱ្យប្រសើរឡើង ផ្លូវគមនាគមន៍នៅក្នុងតំបន់ក្នុងបរិបទដែលជំងឺរាតត្បាតកូវីដ ១៩ បាន និងកំពុងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរលើវិស័យនេះ។

ច្រកព្រំដែនវៀតណាម - កម្ពុជា


នៅក្នុងសន្និសីទ ស្ដីពីការជួយ សម្រួលដល់ផ្លូវគមនាគមន៍អាស៊ាន ដែលត្រូវបានកម្ពុជារៀបចំឡើងក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៤ ខែមិនា តាមប្រព័ន្ធវីដេអូនោះ បណ្ដាប្រទេសជាសមាជិកអាស៊ានបានពិភាក្សាអំពីវិធានការណ៍នានា ដើម្បី ជួយសម្រួលដល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនក៏ដូចជាធ្វើយ៉ាងណាដើម្បីជួយសម្រួលដល់ផ្លូវគមនាគមន៍ និងការដឹកជញ្ជូន។ នៅក្នុងសន្និសីទនេះ តំណាងនៃបណ្ដាប្រទេសបានឯកភាពគ្នាលើកម្មវិធីស្ដារឡើងវិញក្រោយពីកូវីដ ១៩  ហើយបានរៀបចំផ្លូវធ្វើដំណើរពិសេសមួយ ដែលម្ចាស់អាជីវកម្មត្រូវអនុវត្តន៍ នៅពេលឆ្លងដែនចេញចូលពីបណ្ដាប្រទេសផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម


top