ព័ត៌មាន

កម្ពុជាធ្វើជាសហប្រធានកិច្ចប្រជុំពិគ្រោះយោបល់ស្ដីពីជំនួយមនុស្សធម៌របស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា

កិច្ចប្រជុំពិគ្រោះយោបល់ស្ដីពីជំនួយមនុស្សធម៌អាស៊ានសម្រាប់មីយ៉ាន់ម៉ាបានប្រព្រឹត្តិទៅនៅរាជធានីភ្នំពេញ កម្ពុជានាថ្ងៃទី ៦ ឧសភាតាមទម្រង់ផ្ទាល់មុខ និងតាមអនឡាញ។
  រួបថត៖ VOV  

កិច្ចប្រជុំនេះបានប្រព្រឹត្តិទៅក្រោមសហអធីបតីភាពរបស់រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាលោកប្រាក់សុខុនក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ានសម្រាប់មីយ៉ាន់ម៉ា និងលោក Dato Lim Jock Hoi  អគ្គលេខាធិការអាស៊ានក្នុងនាមជាអ្នកសម្របសម្រួលផ្នែកមនុស្សធម៌អាស៊ាន (SG-AHAC)។

កិច្ចប្រជុំលើកនេះបានផ្ដល់វេទិកាកម្រិតខ្ពស់មួយសម្រាប់អាស៊ានធ្វើការពិភាក្សាផ្ដូចផ្ដើមឲ្យមានកិច្ចសន្ទនាមួយ ដែលមានការចូលរួមពីភាគីពាក់ព័ន្ធ ដើម្បីផ្ដល់នូវមគ្គុទ្ទេសក៍អំពីរបបៀបក្នុងការជំរុញជំនួយមនុស្សធម៌របស់អាស៊ានឲ្យទៅដល់ប្រជាជនមីយ៉ាន់ម៉ា ដែលកំពុងត្រូវការបំផុត ដោយឈរលើគោលការណ៍មនុស្សធម៌ និងគ្មានការរើសអើង។

កិច្ចប្រជុំពិគ្រោះយោបល់នេះរៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សាស្វែងរកដំណោះស្រាយ ដែលមានការព្រមព្រៀងគ្នាទៅវិញទៅមកលើវិធីសាស្ត្រ ក្នុងការពង្រឹងបន្ថែមនូវការផ្ដល់ជំនួយមនុស្សធម៌ទៅមីយ៉ាន់ម៉ា ដើម្បីធានាបានថានឹងពុំមាននរណាម្នាក់ត្រូវបានទុកចោលនោះទេ ដំណោះស្រាយចំពោះបញ្ហាប្រឈមនានា ដែលពាក់ព័ន្ធទៅនឹងប្រតិបត្តិការរបស់មជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌ ស្ដីពីការគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre) និងវិធីសាស្ត្រនានា ដែលជួយគាំទ្រទៅដល់ការផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ - ១៩ ទៅដល់សហគមន៍នានានៅមីម៉ាន់ម៉ា៕


top