ព័ត៌មាន

កម្ពុជាទទួលយកស្ថានីយ៍ផ្សាយសម្លេងឧបត្ថម្ភដោយរដ្ឋាភិបាលវៀតណាម

នាព្រឹកថ្ងៃទី២៧ ខែ​តុលា ​ឆ្នាំ​២០១៧ នៅរាជធានី​ភ្នំពេញ ក្រសួងព័ត៌មា​នកម្ពុជា​បាន​រៀបចំ​ពិធី ទទួល​និង​ប្រគល់​ម៉ាស៊ីន​ផ្សាយសម្លេង​ចំនួន៦គ្រឿង ឲ្យស្ថានីយ៍ផ្សាយ​សម្លេង​និង ទូរទស្សន៍​តំបន់​ ដោយរដ្ឋាភិបាល​វៀត ណាម​ជួយ​ឧបត្ថម្ភតាមរយៈ​វិទ្យុ​សម្លេងវៀត​ណាម (VOV)។


 ទិដ្ឋភាពនៃពិធី (រូបថតៈ akp.gov.kh)

អញ្ជើញថ្លែងមតិក្នុងពិធី​ទទួលនិងប្រគល់​នេះ រដ្ឋមន្ត្រីក្រសួងព័ត៌​មាន លោក ​ខៀវ កាញ្ញារីទ្ធ​បាន​ថ្លែង​អំណរគុណ​និង​វាយតម្លៃខ្ពស់ចំពោះការ ដែលរដ្ឋាភិបាលវៀត​ណាម បានសកម្មជួយឧបត្ថម្ភកម្ពុជាលើ​វិស័យផ្សព្វ ផ្សាយ​ព័ត៌មាន ជាពិ​សេសគឺជួយ ឧបត្ថម្ភ​អំពីសំភារៈ​ឧបករណ៍​បច្ចេកទេស​ក៏ដូចជា​អ្នកជំនាញ​ការ​លើ​វិស័យនេះ​។​
 
មុននោះ កាលពីឆ្នាំ២០១៥ តាមរយៈ​វិទ្យុសម្លេងវៀតណាម VOV  រដ្ឋាភិបាល វៀតណាម បាន​ជួយ​ឧបត្ថម្ភ​ម៉ាស៊ីន​ផ្សាយសម្លេង​ចំនួន១៥ គ្រឿងសម្រាប់កម្ពុ​ជា ។ ម៉ាស៊ីនទាំងអស់នេះ​នៅដំណើរ​ការល្អ រួមចំណែក​ជួយឲ្យ​រដ្ឋអំណាច​តំបន់​របស់​​កម្ពុជា ផ្សព្វផ្សាយអំពីគោលនយោបាយ​ ច្បាប់របស់រដ្ឋដល់ប្រជា​ជនម្នាក់ៗ​ផងដែរ៕

 

​ តាម ​VOV5 – វិទ្យុសម្លេង​វៀតណាម​
 


top