ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចសាយ ឈុំ និងឧបនាយករដ្ឋមន្ត្រីនិងជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម លោកជំទាវ ម៉ែន សំអន បានអញ្ជើញទទួលជួបដាច់ដោយឡែកជាមួយគណៈប្រតិភូអតីតយុទ្ធជនស្ម័គ្រចិត្ត អតីតអ្នកជំនាញការនិងគ្រួ សារគោលនយោបាយវៀតណាម ដឹកនាំដោយលោក Vu Mao ប្រធានមជ្ឈឹមសមាគមមិត្តភាពវៀតណាម-កម្ពុជាដែលកំពុងបំពេញទស្សនកិច្ចការងារនៅកម្ពុជា ចាប់ពីថ្ងៃទី ២៨ កក្កដា ដល់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ តាមសេចក្តីអញ្ជើញរបស់សមាគមមិត្តភាពកម្ពុជា-វៀតណាម។

ឧបនាយករដ្ឋមន្ត្រី និងជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម លោកជំទាវ ម៉ែន សំអន
អញ្ជើញទទួលជួបជាមួយគណៈប្រតិភូអតីតយុទ្ធជនវៀតណាម
នៅក្នុងជំនួបនាថ្ងៃទី២៩ ខែកក្កដា ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចសាយឈុំ បាន អះអាងថា ប្រជាជននិងប្រទេសកម្ពុជាជានិច្ចកាលចងចាំនូវការជួយឧបត្ថម្ភរបស់កម្មាភិបាល អ្នកជំនាញការនិងកងទ័ពស្ម័គ្រចិត្តវៀតណាមក្នុងការផ្តួលរំលំរបបប្រល័យពួជសាសន៍ ប៉ុល ពត នាំមកភាពរស់រានមានជីវិតនិងការអភិវឌ្ឍន៍លើគ្រប់វិ ស័យសម្រាប់ប្រទេសកម្ពុជាបច្ចុប្បន្ន។
រីឯក្នុងជំនួបនាថ្ងៃទី៣១កក្កដា លោកជំទាវ ម៉ែន សំអន សង្ឈឹមថា សមាគមមិត្តភាពវៀតណាម-កម្ពុជានឹងក្លាយទៅជាស្ពានសម្រាប់ប្រទេសទាំងពីរ ជាពិសេសជំនាន់វ័យក្មេងបន្តនិងរឹតបន្តឹងថែមទៀតប្រពៃណីសាមគ្គីផងដែរ៕
តាម VOV5- វិទ្យុសម្លេងវៀតណាម