ព័ត៌មាន

កម្ពុជាកំណត់ពេលវេលាប្រារព្ធ​ពិធី​បើកសម័យប្រជុំលើកទី១ ​រដ្ឋសភា​នីតិកាលថ្មី

ពិធីបើកសម័យប្រជុំលើកទី១ រដ្ឋសភាកម្ពុជា នីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែសីហាខាងមុខនេះ ក្រោមព្រះរាជអធិបតីភាពរបស់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ នេះគឺជាសេចក្តីជូនដំណឹងរបស់លេខាធិការដ្ឋានរដ្ឋសភាកម្ពុជាដែលបានប្រកាសកាលពីថ្ងៃទៅ ១១ ខែសីហា។
អគាររដ្ឋសភាកម្ពុជា។ រូបថត៖ phnompenhpost.com

បន្ទាប់ពីពិធីបើកនោះ រដ្ឋសភាកម្ពុជានីតិកាលទី ៧ នឹងបើកសម័យប្រជុំលើកទី ១ ក្រោមអធិបតីភាពតបស់សម្តេច ហេង សំរិន ដោយអនុវត្តន៍ដំណើរការប្រកាសសមាជិកភាពរបស់តំណាងរាស្រ្តម្នាក់ៗក្នុងរដ្ឋសភានីតិកាលថ្មី និងអនុម័តលើបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភានីតិកាលថ្មី។ នាព្រឹកថ្ងៃទី ២២ ខែសីហា សម័យប្រជុំនឹងបន្តធ្វើការជាមួយសកម្មភាពបោះឆ្នោតជ្រើសតាំងប្រធាន អនុប្រធានរដ្ឋសភា និងថ្នាក់ដឹកនាំគណៈកម្មការជំនាញទាំងអស់នៃរដ្ឋសភា ហើយធ្វើការបោះឆ្នោតទំនុកចិត្តចំពោះរាជរដ្ឋាភិបាលអាណត្តិថ្មី។

បន្ទាប់ពីអាណត្តិថ្មីរបស់រដ្ឋសភាបានចូលជាធរមាន ព្រះមហាក្សត្រកម្ពុជា នឹងចាត់តាំងឥស្សរជនម្នាក់ ជានាយករដ្ឋមន្ត្រីដើម្បីបង្កើតរដ្ឋាភិបាលថ្មីតាមសំណើរបស់គណបក្សនយោបាយដែលមានអាសនៈច្រើនជាងគេក្នុងរដ្ឋសភា។ យោងតាមលទ្ធផលជាផ្លូវការរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកម្ពុជា បានឲ្យដឹងថា នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកម្ពុជា នីតិកាលទី ៧ មានបេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រចំនួន ១២៥រូប។ ក្នុងនោះ មាន ១២០រូបជាបេក្ខជននៃគណបក្សប្រជាជនកម្ពុជា (CPP) និង ៥រូបគឺជាបេក្ខជននៃគណបក្ស FUNCINPEC ៕


top