ព័ត៌មាន

កម្ពុជា ឥណ្ឌូនេស៊ី និងថៃ សន្យាពង្រឹងតួនាទីអាស៊ាន

សេចក្តីថ្លែងការណ៍រួមបានបញ្ជាក់យ៉ាងច្បាស់ថា អាស៊ាន G២០ និង APEC ចែក រំលែកចំណុចរួម សំដៅនាំមកនូវឱកាសតែមួយគត់សម្រាប់ភាគីចូលរួមទាំងអស់ ក្នុង គោលដៅជំរុញរបៀបវារៈរួមនៃសកលលោក និងតំបន់ ក៏ដូចជាខិតខំប្រឹងប្រែងនាំមក នូវសន្តិភាព វិបុលភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្នសម្រាប់ ប្រជាជាតិទាំងអស់។
  ប្រតិភូចូលរួមកិច្ចប្រជុំដំបូងក្នុងឆ្នាំ២០២២នៃគណៈកម្មការសម្របសម្រួលការតភ្ជាប់អាស៊ាននៅទីស្នាក់ការលេខាធិការដ្ឋានអាស៊ាន។ (រូបថត៖ TTXVN)  

ក្រសួងការបរទេសកម្ពុជា ឥណ្ឌូណេស៊ី និងថៃ នៅថ្ងៃទី៤ ខែឧសភា បានចេញ សេចក្តីថ្លែងការណ៍រួមថា ប្រទេសទាំងបីនឹងរៀបចំកិច្ចប្រជុំកំពូលសំខាន់ចំនួនបីនៅក្នុងឆ្នាំនេះ។

តាមនោះ កិច្ចប្រជុំអាស៊ីអាគ្នេយ៍ (អាស៊ាន) និងកិច្ចប្រជុំពាក់ព័ន្ធនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ១១-១៣ ខែវិច្ឆិកា; ឥណ្ឌូនេស៊ីនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលក្រុម ប្រទេសអភិវឌ្ឍន៍និងកំពុងរីកចម្រើនឈានមុខគេ (G២០) ចាប់ពីថ្ងៃទី ១៥-១៦ ខែវិច្ឆិកា ហើយថៃនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលបណ្ដាខឿនសេដ្ឋកិច្ច APEC នៅថ្ងៃទី ១៩-១៩ ខែវិច្ឆិកា។

សេចក្តីថ្លែងការណ៍រួមបានបញ្ជាក់យ៉ាងច្បាស់ថា អាស៊ាន G២០ និង APEC ចែក រំលែកចំណុចរួម សំដៅនាំមកនូវឱកាសតែមួយគត់សម្រាប់ភាគីចូលរួមទាំងអស់ ក្នុង គោលដៅជំរុញរបៀបវារៈរួមនៃសកលលោក និងតំបន់ ក៏ដូចជាខិតខំប្រឹងប្រែងនាំមក នូវសន្តិភាព វិបុលភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្នសម្រាប់ ប្រជាជាតិទាំងអស់។ កិច្ចប្រជុំនឹងបង្ហាញពីការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំក្នុងការបង្កើន សមត្ថភាពស្ដារឡើងវិញរបស់អាស៊ានចំពោះអស្ថិរភាពសកល ហើយថែរក្សាមជ្ឈភាព នៅក្នុងរចនាសម្ព័ន្ធតំបន់ ព្រមទាំងពន្លឿនកិច្ចខិតខំប្រឹងប្រែងរួម សំដៅស្តារឡើងវិញ ក្រោយពីផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩។

ក្នុងសេចក្តីថ្លែងការណ៍រួម ប្រទេសសមាជិកអាស៊ានទាំងបីបានសន្យាថា នឹងធ្វើ ការជាមួយដៃគូ និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីធានានូវស្មារតីសហប្រតិបត្តិការ ហើយពង្រឹងមជ្ឈភាព កិត្យានុភាពនិងភាពសមស្របរបស់អាស៊ាន ក្នុងការថែរក្សាសន្តិ ភាព ស្ថិរភាពក្នុងតំបន់ និងលើពិភពលោក៕


top