ព័ត៌មាន

កម្ពុជា-ឡាវ-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការត្រីភាគី

នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh, លោកនាយករដ្ឋមន្ត្រី Phankham Viphavanh, និងលោកនាយករដ្ឋមន្ត្រី សម្តេច ហ៊ុន សែន បានឯកភាពគ្នាក្នុងការជំរុញការកសាងសេដ្ឋកិច្ចឯករាជ្យ និងពឹងផ្អែកលើខ្លួនឯង ដោយភ្ជាប់ជាមួយសមាហរណកម្មអន្តរជាតិគ្រប់ជ្រុងជ្រោយ។
  នាយករដ្ឋមន្រ្តី លោក Pham Minh Chinh, នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្រ្តីឡាវ លោក Phankham Viphavanh ទទួលទានអាហារការងារពេលព្រឹក (រូបថត៖ Duong Giang-TTXVN)  

ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-សហភាពអឺរ៉ុប លើកទី ៤៥ នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក នៅព្រឹកថ្ងៃទី ១៤ ខែធ្នូនេះ នាយករដ្ឋមន្ត្រី វៀតណាម លោក Pham Minh Chinh អញ្ជើញជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Phankham Viphavanh និងនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន។ នេះជាជំនួបត្រីភាគីលើកដំបូងរវាងនាយករដ្ឋមន្ត្រីទាំងបីរូប ចាប់តាំងពីជំងឺរាតត្បាត COVID-19 ត្រូវបានគ្រប់គ្រង។

នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh លោកនាយករដ្ឋមន្ត្រី Phankham Viphavanh និងលោកនាយករដ្ឋមន្ត្រី សម្តេច ហ៊ុន សែន បានឯកភាពគ្នាក្នុងការជំរុញការកសាងសេដ្ឋកិច្ចឯករាជ្យ និងពឹងផ្អែកលើខ្លួនឯង ដោយភ្ជាប់ជាមួយសមាហរណកម្មអន្តរជាតិគ្រប់ជ្រុងជ្រោយ; បង្កើនការតភ្ជាប់ប្រកបដោយប្រសិទ្ធ ភាពនៃសេដ្ឋកិច្ចទាំងបី ដោយចាត់ទុកថា ទាំងនេះជាអាទិភាពយុទ្ធសាស្ត្ររបស់ប្រទេសទាំងបីនាពេលខាងមុខ។ នាយករដ្ឋមន្ត្រីទាំងបីរូបបានឯកភាពបន្តរក្សាទំនាក់ទំនងទ្វេភាគី និងត្រីភាគីជាប្រចាំ រួមទាំងការសម្របសម្រួលដើម្បីរៀបចំ កិច្ចប្រជុំកំពូលត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV) លើកទី១២ (នៅកម្ពុជា) និងពន្លឿនការអនុវត្តផែនការសកម្មភាពតភ្ជាប់សេដ្ឋកិច្ច CLV ចំនួនបី រហូតដល់ឆ្នាំ ២០៣០។

ពិភាក្សាអំពីបញ្ហាក្នុងតំបន់និងអន្តរជាតិ ថ្នាក់ដឹកនាំនៃប្រទេសទាំងបីបានអះអាងថា នឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងបញ្ហាតំបន់ និងអន្តរជាតិ រួមចំណែកក្នុងការរក្សា និងពង្រឹងសាមគ្គីភាព ឯកភាព និងកិច្ចសហប្រតិបត្តិការ ដែលជាតួនាទីមជ្ឈភាពរបស់អាស៊ាន។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ក៏បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ឡាវ ក្នុងតួនាទីជាអ្នកសម្របសម្រួលទំនាក់ទំនងអាស៊ាន - អូស្ត្រាលី ដោយអះអាងថា វៀតណាមនឹងគាំទ្ររួមទាំងជួយឡាវក្នុងការបំពេញភារកិច្ចជាប្រធានអាស៊ានឆ្នាំ ២០២៤ ប្រកបដោយជោគជ័យ៕


top