ព័ត៌មាន កម្ពុជា និងថៃ គ្រោងនឹងជួបប្រជុំគណៈកម្មាធិការព្រំដែនចម្រុះនៅថ្ងៃទី៤ ខែសីហា 01/08/2025 ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) បានដកស្រង់សម្តីរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រី ម៉ាលី សុជាតា កាលពីថ្ងៃទី ៣០ កក្កដា បានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ សីហា ជាមួយសមភាគីថៃ នឹងធ្វើជាសហអធិបតីនៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនចម្រុះរវាងប្រទេសទាំងពីរ ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅប្រទេសកម្ពុជា នៅថ្ងៃទី៤ ខែសីហា។ លោកស្រី សុជាតា បានបញ្ជាក់សារជាថ្មីថា រាជរដ្ឋាភិបាលនិងកងទ័ពកម្ពុជា នៅតែប្តេជ្ញាអនុវត្តឱ្យបានពេញលេញនូវគ្រប់លក្ខខណ្ឌនៃកិច្ចព្រមព្រៀងឈប់បាញ់ រួមទាំងការបញ្ឈប់សកម្មភាពជាអរិភាពទាំងអស់ មិនចល័ត ឬដាក់ពង្រាយកងទ័ពបន្ថែមទៀត កងទ័ពនៃប្រទេសទាំងពីរត្រូវរក្សាទីតាំងចាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃទី២៨ ខែកក្កដា និងបង្កើតក្រុមការងារដើម្បីធ្វើជាបណ្តាញទំនាក់ទំនង។រថយន្តយោធាធ្វើដំណើរលើផ្លូវមួយបន្ទាប់ពីមេដឹកនាំកម្ពុជានិងថៃបានឈានដល់បទឈប់បាញ់។ រូបថត៖ REUTERS/Tyrone Siuអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក៏បានឲ្យដឹងដែរថា ក្រុមការងារឃ្លាំមើលចំនួនពីរ ដឹកនាំដោយប្រទេសម៉ាឡេស៊ី ត្រូវបានដាក់ពង្រាយ ដើម្បីត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់។ ក្រុមមួយស្ថិតក្នុងប្រទេសកម្ពុជា ខណៈដែលក្រុមមួយទៀតស្ថិតក្នុងប្រទេសថៃ ដែលក្រុមនីមួយៗដឹកនាំដោយសេនានុព៍ន្ធយោធាជាន់ខ្ពស់ម៉ាឡេស៊ីប្រចាំនៅប្រទេសទាំងពីរ៕

ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) បានដកស្រង់សម្តីរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រី ម៉ាលី សុជាតា កាលពីថ្ងៃទី ៣០ កក្កដា បានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ សីហា ជាមួយសមភាគីថៃ នឹងធ្វើជាសហអធិបតីនៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនចម្រុះរវាងប្រទេសទាំងពីរ ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅប្រទេសកម្ពុជា នៅថ្ងៃទី៤ ខែសីហា។ លោកស្រី សុជាតា បានបញ្ជាក់សារជាថ្មីថា រាជរដ្ឋាភិបាលនិងកងទ័ពកម្ពុជា នៅតែប្តេជ្ញាអនុវត្តឱ្យបានពេញលេញនូវគ្រប់លក្ខខណ្ឌនៃកិច្ចព្រមព្រៀងឈប់បាញ់ រួមទាំងការបញ្ឈប់សកម្មភាពជាអរិភាពទាំងអស់ មិនចល័ត ឬដាក់ពង្រាយកងទ័ពបន្ថែមទៀត កងទ័ពនៃប្រទេសទាំងពីរត្រូវរក្សាទីតាំងចាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃទី២៨ ខែកក្កដា និងបង្កើតក្រុមការងារដើម្បីធ្វើជាបណ្តាញទំនាក់ទំនង។រថយន្តយោធាធ្វើដំណើរលើផ្លូវមួយបន្ទាប់ពីមេដឹកនាំកម្ពុជានិងថៃបានឈានដល់បទឈប់បាញ់។ រូបថត៖ REUTERS/Tyrone Siuអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក៏បានឲ្យដឹងដែរថា ក្រុមការងារឃ្លាំមើលចំនួនពីរ ដឹកនាំដោយប្រទេសម៉ាឡេស៊ី ត្រូវបានដាក់ពង្រាយ ដើម្បីត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់។ ក្រុមមួយស្ថិតក្នុងប្រទេសកម្ពុជា ខណៈដែលក្រុមមួយទៀតស្ថិតក្នុងប្រទេសថៃ ដែលក្រុមនីមួយៗដឹកនាំដោយសេនានុព៍ន្ធយោធាជាន់ខ្ពស់ម៉ាឡេស៊ីប្រចាំនៅប្រទេសទាំងពីរ៕