សិល្បៈ

កន្លែងអភិរក្ស និងលើកតម្កើងការច្រៀងល្ខោន

រោងល្ខោនសិល្បៈនៃការច្រៀងល្ខោនទីក្រុង ហូជីមិញ (​​ Ho Chi Minh) ជាកន្លែងរក្សា អភិរក្ស និងអភិវឌ្ឍន៍សិល្បៈច្រៀងល្ខោន។ 

បន្ទាប់ពីផ្អាកមួយរយៈពេល ដោយសារជំងឺរាតត្បាត Covid-19 ការសម្តែងសិល្បៈច្រៀងល្ខោនរបស់រោងល្ខោនសិល្បៈនៃការច្រៀង​ល្ខោនទីក្រុង​ហូជីមិញ (Ho Chi Minh) បានត្រលប់សម្តែងឡើងវិញ និងបម្រើសាធារណ​ជន​ជាផ្លូវការ នៅវិមាន ឡេវ៉ាន់យៀត (Le Van Duyet) និងសួនសត្វ ថាវកឹមវៀន (Thao Cam Vien ) នៅព្រឹកថ្ងៃសៅរ៍ និងថ្ងៃអាទិត្យរៀងរាល់សប្តាហ៍។

ដើម្បីនាំសិល្បៈច្រៀងល្ខោនកាន់តែជិតខិតដល់សាធារណ​ជន ក៏ដូចជាបំរើភ្ញៀវទេសចរក្នុងស្រុកនិងបរទេស។ កម្មវិធីសម្តែងច្រៀងល្ខោនបានរៀបចំឡើង ដោយរោងល្ខោន​​សិល្បៈច្រៀងល្ខោន ទីក្រុង ហូជី​មិញ (Ho Chi Minh) ម្របសម្រួលជាមួយអង្គភាពអនុវត្តចាប់ពីឆ្នាំ ២០២០ ក្រោមការដឹកនាំរបស់មន្ទីរវប្បធម៌ និងកីឡាទីក្រុងហូជីមិញ (Ho Chi Minh)  

ដើម្បី​ធានា​សុវត្ថិភាព​ ហើយប្រឆាំង​នឹង​ជំងឺ​រាតត្បាត គណៈកម្មការ​រៀបចំ​បាន​រៀបចំ​ឱ្យ​អ្នក​ទស្សនា​តែ​ជាង ​៣០ ​នាក់​ចូលរួម​និងទស្សនា​ក្នុង​ពេល​តែ​មួយ ។ យ៉ាង​ណា​មិញ មិន​មែន​មាន​ន័យ​ថា​ ការ​សម្តែង​មិន​សូវ​មាន​ភាពជិតស្និទ្ធនិងទទួលការគាំទ្រ​ពី​ទស្សនិកជន​ចំពោះ​ការ​ច្រៀង​ល្ខោននោះ​ទេ។

ការ​ច្រៀង​ល្ខោន​មាន​ឆាកសម្តែង​​​ដ៏​ពិសេស​ ដូច្នេះ​ការតុបតែង​ខ្លួន​របស់​តួអង្គក៏បង្ហាញ​ពី​ចរិតរបស់​តួអង្គ។ រូបថត៖ ថុងហាយ​/VNP


សិល្បករ សិល្បការី​ត្រូវតុបតែង​ដោយ​ខ្លួន​ឯង ដើម្បីឱ្យ​សម​ស្របនឹង​ចរិត​របស់​តួអង្គ។ រូបថត៖ ថុងហាយ/VNP


ការតុបតែងនិងការផាត់មុខ ពីរូបរាងទៅពណ៌ សំលៀកបំពាក់ កាយវិការ និងកាយវិការ សុទ្ធតែត្រូវបានកំណត់យ៉ាងច្បាស់។ រូបថត៖ ថុងហាយ/VNP

ពីយូរលង់ណាស់មកនេះហើយ ច្រៀងល្ខោនបានក្លាយទៅជា​ពិធី​មួយ​ក្នុង​ចំណោម​បណ្តា​ពិធីការ​មិន​អាចខ្វះ​​ ក្នុ​ងពីធីបួង​សួង​សុំ​សេចក្តីសុខនិង​អាកាសធាតុ​ល្អ។  ប៉ុន្តែ​សកម្មភាព​សម្តែង​ច្រៀង​ល្ខោនជូនសាធារណជន​កាន់តែ​រៀបចំ​យ៉ាងតិច​ណាស់ ហេតុដូច្នះឱកាស​​នាំ​ច្រៀង​ល្ខោន​ខិត​ជិត​ដល់​យុវជន​មិន​សូវ​ច្រើន​ទេ។ ការដែល​ច្រៀង​ល្ខោន​បាន​សម្តែង​ជា­ប្រចាំឆ្នាំដែលបានចូលរួមចំណែកក្នុងការអភិរក្ស និងផ្សព្វផ្សាយសិល្បប្រភេទនេះ។

 “រោងល្ខោនសិល្បៈនៃការចម្រៀ​ទីក្រុងហូជីមិញ (Ho Chi Minh) ត្រូវបានប្រគល់ភារកិច្ចថែរក្សា អភិរក្ស និងអភិវឌ្ឍន៍សិល្បៈច្រៀងល្ខោន។ ប៉ុន្តែ​ប្រសិន​បើ​ច្រៀង​ល្ខោន​មិនសម្តែង​ដែល​មិនមានភាពស្ថិតស្ថេរ​​​។ នៅសួនសត្វ ថាវកឹម​វៀន (Thao Cam Vien) ចំនួនអ្នកមកលេងច្រើន គ្រួសារទាំងមូលអាចចូល​រួមនិង​ទស្សនា​ការសម្តែងច្រៀងល្ខោន។ នាពេលខាងមុខ នៅពេលដែលជំងឺរាតត្បាតបញ្ចប់ ហើយវិស័យទេសចរណ៍បើកឡើងវិញ នេះជាទីកន្លែងដ៏ល្អសម្រាប់បម្រើភ្ញៀវជាតិនិងបរទេស សិល្បករឆ្នើម ហ៊ឹវ​យ៉ាញ ( Huu Danh) ដែលមានតួនាទីសំខាន់ក្នុងការបណ្តុះបណ្តាលកម្លាំងយុវជននៃរោងល្ខោន​ចម្រៀង​ល្ខោន​ ទីក្រុង​ហូជីមិញ (Ho Chi Minh) បាននិយាយថា

សំលៀកបំពាក់របស់តួអង្គក្នុងការច្រៀងល្ខោន​ដែល​កំណត់​យ៉ាងច្បាស់ ។ រូបថត៖ ថង ហាយ/VNP


ស្នាមញញឹមដ៏ស្រស់បំព្រង នៅពីក្រោយឆាករបស់សិល្បករ សិល្បការិនី​តចម្រៀង។ រូបថត៖ ថុងហាយ/VNP


ក្រុម​ភ្លេង​​នៃ​ការ​ច្រៀងល្ខោន ។ រូបថត៖ ថុង ហាយ/VNP


តួអង្គមានរូបរាងគួរឱ្យចាប់អារម្មណ៍។ រូបថត៖ ថោង ហាយ/VNP


លោក វ៉ហូអ័ង (Vo Ho Hoang Vu) នាយកស្តីទីនៃរោងល្ខោន​ចម្រៀង​ល្ខោនទីក្រុងហូជីមិញ (Ho Chi Minh)បានបន្ថែមថា ក្នុងអំឡុងពេលនៃការផ្អាក រយៈពេល ៤ ខែដោយសារតែការរីករាលដាលនៃ Covid-19 សិល្បករ សិល្បការីនៃ​រោង​ល្ខោន​នេះនៅក្នុងរោងល្ខោន​នេះ កាន់ហ្វឹក​ហាត់យ៉ាងសកម្ម តាមអ៊ីនធឺណិត ពិនិត្យមើលការបទច្រៀងចាស់ៗ និងរៀបចំការសម្តែង​ថ្មីបច្ចុប្បន្ននេះ ដែលស្ថិតក្នុងដំណាក់កាលអនុម័ត ហើយរំពឹងថានឹងសម្តែងក្នុងពេលដ៏ខ្លីខាងមុខនេះ៕


សម្រង់​ពី​ការច្រៀង​ល្ខោន​ "ដាវតាម​ស្វឹន (Dao Tam Xuan) ជាមួយ​នឹង​ទង់​មួយ​ថ្មី" ។ រូបថត៖ថុងហាយ/VNP

រោងល្ខោនសិល្បៈនៃ​ការច្រៀង​ល្ខោនទីក្រុងហូជីមិញ សម្តែងជាទៀងទាត់នៅព្រឹកថ្ងៃសៅរ៍នៅវិហារ Le Van Duyet (ខណ្ឌប៊ិញ ថាញ ( Binh Thanh) និងព្រឹកថ្ងៃអាទិត្យនៅទីធ្លាខាងមុខប្រាសាទស្តេច ហ៊ុង (Hung Vuong) (ទល់មុខ Thao Can Vien ស្រុក២) ដើម្បីបម្រើប្រជាជន និងភ្ញៀវទេសចរណ៍។ រូបថត៖ ថុងហាយ/VNP


ការរៀបចំច្រៀង​ល្ខោនប្រចាំឆ្នាំដែលសង្ឃឹមថាសិល្បៈនេះនឹងត្រូវបានរក្សាទុក និងរីកចម្រើនយ៉ាងខ្លាំង​ក្លានាពេលខាងមុខ។


top