
កញ្ញា H’Nen Nie ជនជាតិ Ede ដណ្តើមបានពានរង្វាន់បវកញ្ញា Miss Universe វៀតណាម ២០១៧
នាយប់ថ្ងៃទី ៦ ខែមករា ឆ្នាំ២០១៨ នៅទីក្រុង Nha Trang ខេត្ត Khanh Hoa ភាគកណ្ដាលវៀតណាម កញ្ញាជាជនជាតិភាគតិច Ede H’Nen Nie មកពីខេត្ត Dak Lak ដណ្តើមបានឋានៈបវកញ្ញា Miss Universe វៀតណាម ២០១៧។ កញ្ញា H’Nen Nie នឹងតំណាងឲ្យប្រទេសវៀតណាមចូលរួមប្រកួត Miss Universe ពិភពលោក ២០១៨។ នេះគឺជាលើកទី ៣ ដែល ការប្រកួត Miss Universe វៀតណាម ត្រូវបានរៀបចំឡើង៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម