ព័ត៌មាន

កញ្ចប់ថវិកាជំនួយស្ដារសេដ្ឋកិច្ចនឹងជំរុញក្រុមវិស័យដែលជាសសរស្តម្ភនៃកំណើនសេដ្ឋកិច្ច

អ្នកជំនាញខាងហិរញ្ញវត្ថុ-ធនាគារ លោកបណ្ឌិត Vu Dinh Anh បានក្រើនរំលឹកថា ការប្រើប្រាស់កញ្ចប់ថវិកាជំនួយ ស្ដារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ចាំបាច់ត្រូវមានការណែនាំនិងឃ្លាំមើល ដើម្បីធានា ឲ្យ “ត្រឹមត្រូវនិងចំ” គោលដៅ។

រូបភាពឧទាហរណ៍៖ dangcongsan.vn

វេទិកាសេដ្ឋកិច្ច-ហិរញ្ញវត្ថុក្រោមប្រធានបទ “ការអភិវឌ្ឍប្រកបដោយចីរភាពសម្របខ្លួនក្នុងអនាគត” ត្រូវបានទស្សនាវដ្ដីហិរញ្ញវត្ថុវៀតណាមរៀបចំឡើងតាមប្រព័ន្ធ វីដេអូនារសៀលថ្ងៃទី១៩ ខែមករា។ នៅវេទិកា អ្នកជំនាញខាងហិរញ្ញវត្ថុ-ធនាគារ លោកបណ្ឌិត Vu Dinh Anh បានក្រើនរំលឹកថា ការប្រើប្រាស់កញ្ចប់ថវិកាជំនួយ ស្ដារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ចាំបាច់ត្រូវមានការណែនាំនិងឃ្លាំមើល ដើម្បីធានាឲ្យ “ត្រឹមត្រូវនិងចំ” គោលដៅ។ ចំណែកឯលោកសាស្ត្រាចារ្យ បណ្ឌិត Hoang Van Cuong សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យសេដ្ឋកិច្ចជាតិបានចាត់ទុកថា៖

“កញ្ចប់ហិរញ្ញវត្ថុជំនួយត្រូវជំរុញក្រុមវិស័យដែលជាសសរស្តម្ភនៃកំណើនសេដ្ឋ កិច្ច ដូចជាវិស័យនាំចេញ វិស័យកែច្នៃ ផលិត ដើម្បីមិនត្រឹមតែរក្សាបាននូវសន្ទុះស្ដារ ឡើងវិញនៃឆ្នាំ២០២១ប៉ុណ្ណោះទេ ថែមទាំងទាញយកឱកាសដែលទីផ្សារពិភពលោក នាំមកជូនក្នុងឆ្នាំ២០២២នេះ ដើម្បីដណ្ដើមយកទីផ្សារពិភពលោកឲ្យបានជ្រាលជ្រៅ និងទូលំទូលាយជាងមុន។ ចំណុចទី២ប្រហែលជាកូនសោរនិងបញ្ហាប្រឈម នោះគឺ យើងត្រូវមានដំណើរការបើកសេដ្ឋកិច្ចឡើងវិញប្រកបដោយសុវត្ថិភាពនិងស៊ីសង្វាក់គ្នា។ ប្រសិនបើមិនបើកទ្វារឲ្យសេដ្ឋកិច្ចមានការប្រាស្រ័យឡើងវិញ យើងមិនអាចស្ដារ វិស័យពាណិជ្ជកម្ម សេវាកម្មបានឡើយ ជាពិសេសគឺទេសចរណ៍”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top