ព័ត៌មាន

កងពេទ្យកម្រិត ២ លេខ ២ របស់វៀតណាមចេញដំណើរបំពេញ បេសកកម្មនៅប្រទេសស៊ូដង់ខាងត្បូង


 កងពេទ្យកម្រិត ២ លេខ ២ របស់វៀតណាមចេញដំណើរបំពេញ បេសកកម្មនៅប្រទេសស៊ូដង់ខាងត្បូង  (រូបថត៖ ទីផ្នាក់ងារសារព័ត៌មានវៀតណាម) 
 

នាព្រឹកថ្ងៃទី ១៣ ខែវិច្ឆិកា នៅទីក្រុង​ហាណូយ​ក្រសួង​ការ​ពារ​ប្រទេស​វៀត​ណាម​បាន​រៀប​ចំពិធី​ចេញ​ដំណើរ​កង​ពេទ្យ​កម្រិត ២ លេខ ២ ទៅបំពេញបេសកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង។ លោក​ឧត្តម​សេនីយ៍ទោ Nguyen Tan Cuong អគ្គសេនាធិការងបានបញ្ជាឱ្យ ចេញដំណើរ ព្រមទាំងរំលឹក​ដល់​កម្មាភិបាល​ និងបុក្គលិកនៃកងពេទ្យគប្បីអនុវត្តល្អនូវកម្មវិធីហ្វឺកហ្វឹនតាមការកំណត់ អនុវត្តន៍ល្អការ​ងារជំនួស​ឲ្យកង​ពេទ្រកម្រិត ២លេខ ១ ។

នៅ​ក្នុងពិធីនេះអនុរដ្ឋមន្រ្តីក្រសួងការពារប្រទេស លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បាន​ប្រគល់​ភារកិច្ច​ជូនកងពេទ្យកម្រិត ២ លេខ ២ ដោយស្នើឱ្យកម្មាភិបាល និងបុគ្គលិកត្រូវរួមសាមគ្គីគ្នា ជំនះពុះពា​រលើរាល់​ការលំ​បាក និងសម្រេចល្អរាល់ភារកិច្ចដែលបានវៀតណាម និងអង្គការសហប្រជាជាតិ​ប្រគល់​ជូន​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​


top