ព័ត៌មាន

កងទ័ពវេណេហ្ស៊ូអេឡាប្រកាសអាសន្ននៅតាមបណ្ដោយព្រំដែន


  ប្រធានាធិបតី Nicolas Maduro (កណ្តាល) ទៅពិនិត្យការធ្វើសមយុទ្ធ (រូបថត៖ TTXVN)

 រាល់សកម្មភាពតាមផ្លូវសមុទ្រ និងផ្លូវអាកាស ដែលតភ្ជាប់ជាមួយ Aruba  Bonaire និង Curazao ចំណុះ​កោះនេះ​ ត្រូវផ្អា​កសកម្មភាព​ជាបណ្ដោះអា​សន្ន​។​

នាថ្ងៃ​ទី១៩ ខែកម្ភៈ ឆ្នាំ​២០១៩ កងទ័ពវេណេហ្ស៊ូអេឡាបានប្រកាសថាត្រូវ បានដាក់​ក្នុង​ស្ថានភាព​គ្រា​អាសន្ន​នៅតាម​បណ្ដោយ​ព្រំដែន ក្រោយពីការគំរាមកំហែង​ថ្មីរបស់អាមេរិក ទន្ទឹ​មនឹង​នេះ រដ្ឋាភិបាល​វ៉េណេ​ស៊ុយ​អេឡា​ក៏​បាន​បញ្ជាឱ្យ​បិទច្រកទ្វារដែនទឹក និង​ផ្លូវអាកាសរបស់វេណេហ្ស៊ុយអេឡាទាំង​មូល ​ជាមួយ​កោះ Antilles រប​ស់ហូឡង់​នៅដែន​សមុទ្រ​ Caribe​ ដែលត្រូវបាន​ចាត់ទុក​ជាកន្លែង​ប្រមូល​ផ្តុំជំនួយ​មនុស្សធម៌​របស់​អាមេរិក​សំរាប់​ប្រទេស​អាមេរិកខាងត្បូងនេះ តាម​សំណើរបស់មេដឹកនាំភាគីប្រឆាំង​លោក Juan Guai​do ។

យោង​តាមឧត្ដមនាវី Vladimir Quintero មេបញ្ជាការនៅភាគពាយព្យ ប្រទេសវេណេហ្ស៊ូអេឡាថា រាល់​សកម្មភាព​តាម​ផ្លូវសមុទ្រ​ និងផ្លូវអាកាស ដែល​តភ្ជាប់ជាមួយ​ Aruba  Bonaire និង Curazao ចំណុះកោះនេះ ​ត្រូវផ្អាក​សកម្មភាព​ជាបណ្ដោះអាសន្ន​ រហូតដក់ពេលណាមានសេច​ក្ដីសម្រេចផ្សេងទៀត​៕​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 


top