ព័ត៌មាន

កងទ័ពជើងទឹកអង់គ្លេសនិងឥណ្ឌាធ្វើសមយុទ្ធនាវាចរណ៍រួម

នៅថ្ងៃទី ២១ ខែកក្កដា ក្រុមនាវាដឹកយន្តហោះ (CSG) ២០២១ អង់គ្លេស ដឹកនាំដោយនាវាដឹកយន្តហោះ HMS Queen Elizabeth បានសម្របសម្រួលជាមួយកងទ័ពជើងទឹកឥណ្ឌា ចាប់ផ្តើមធ្វើសមយុទ្ធកងទ័ពជើងទឹករួមនៅឈូងសមុទ្រ Bengan ក្នុងរយៈពេល ៣ ថ្ងៃ ដោយមានការចូលរួមបីនាវាចំនួន ១០ គ្រឿង នាវា មុជទឹកចំនួន ២ គ្រឿង យន្តហោះចំនួន ២០ គ្រឿង និងកងទ័ពប្រមាណ ៤ ០០០ នាក់។

នាវាដឹកយន្តហោះ HMS Queen Elizabeth (ប្រភព៖ PA)
នាវាដឹកយន្តហោះ HMS Queen Elizabeth (ប្រភព៖ PA)


ឧត្តមនាវីទោអង់គ្លេស លោក Tony Radaki បានឲ្យដឹងថា នេះគឺជាភ័ស្តុតាងនៃកម្លាំងពលំ និងអត្ថន័យនៃទំនាក់ទំនងកាន់តែកើនឡើងរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ។ ចក្រភពអង់គ្លេស និងឥណ្ឌាជាដៃគូដ៏សំខាន់ ហើយការដាក់ពង្រាយក្រុមនាវាដឹកយន្តហោះគឺជានិមិត្តរូបនៃវត្តមានជាសកលរបស់អង់គ្លេសក្នុងការប្តេជ្ញាចិត្តរបស់អង់គ្លេសចំពោះប្រទេសឥណ្ឌានិងតំបន់មហាសមុទ្រឥណ្ឌា- ប៉ាស៊ីហ្វិក នៅចំពោះមុខការគំរាមកំហែង សណ្តាប់ធ្នាប់អន្តរជាតិ។ HMS Queen Elizabeth គឺជានាវាដឹកយន្តហោះទំនើបបំផុតរបស់ចក្រភពអង់គ្លេស ដោយមានមហិច្ឆិតានាំកងទ័ពជើងទឹកអង់គ្លេសវិលត្រឡប់មកសម័យកាលដ៏រុងរឿងឡើងវិញផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top