ព័ត៌មាន

កងទ័ពជើងទឹកវៀតណាមហ្វឹកហាត់រួមជាមួយកងទ័ពជើងទឹកចក្រភពអង់គ្លេស

ក្នុងដំណើរការហ្វឺកហាត់ ភាគីទាំងពីរបានអនុវត្តន៍ការងាររួមគ្នា; អនុវត្តបែបបទស្វាគមន៍គ្នាទៅវិញទៅមកនៅសមុទ្រ ផ្លាស់ប្តូរព័ត៌មាន; អនុវត្តន៍ការប្រាស្រ័យទាក់ទងជាសញ្ញាអន្តរជាតិ និងអនុវត្តន៍ក្រមប្រតិបត្តិសម្រាប់ជំនួបនៅដែនសមុទ្ររបស់កងទ័ពជើងទឹកនៃបណ្ដាប្រទេសនៅតំបន់ប៉ាស៊ីហ្វិកខាងលិច (CUES) ។
លោក Michael Proudman ណែនាំអំពីនាវា HMS Spey ។ រូបថត៖ dangcongsan.vn

កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅក្នុងដែនទឹក Ba Ria-Vung Tau នាវាលេខ ៣៧៨ នៃកងពលតូចលេខ ១៦៧ (តំបន់លេខ ២ នៃកងទ័ពជើងទឹក) បានចូលរួមហ្វឹកហ្វឺនរួមគ្នាជាមួយនាវាល្បាតសមុទ្ររបស់កងទ័ពជើងទឹកចក្រភពអង់គ្លេសដែលមានឈ្មោះថា HMS Spey លេខ P២៣៤ ។

ក្នុងដំណើរការហ្វឺកហាត់ ភាគីទាំងពីរបានអនុវត្តន៍ការងាររួមគ្នា; អនុវត្តបែបបទស្វាគមន៍គ្នាទៅវិញទៅមកនៅសមុទ្រ ផ្លាស់ប្តូរព័ត៌មាន; អនុវត្តន៍ការប្រាស្រ័យទាក់ទងជាសញ្ញាអន្តរជាតិ និងអនុវត្តន៍ក្រមប្រតិបត្តិសម្រាប់ជំនួបនៅដែនសមុទ្ររបស់កងទ័ពជើងទឹកនៃបណ្ដាប្រទេសនៅតំបន់ប៉ាស៊ីហ្វិកខាងលិច (CUES)

មុននេះ ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១១ ខែកុម្ភៈ នាវា HMS Spey បានចូលចតនៅកំពង់ផែ Nha Rong - Khanh Hoi ទីក្រុងហូជីមិញ។ HMS Spey គឺជានាវាកងទ័ពជើងទឹកទី ២  របស់ចក្រភពអង់គ្លេស ដែលត្រូវបានបញ្ជូនមកកាន់ប្រទេសវៀតណាមក្នុងរយៈពេល ៥ កន្លងទៅ។

ដំណើរទស្សនកិច្ចរបស់នាវា HMS Spey បានធ្វើឡើងក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងចក្រភពអង់គ្លេស (១១ ខែកញ្ញា ឆ្នាំ ១៩៧៣ - ១១ ខែកញ្ញា ឆ្នាំ ២០២៣)៕


top