ព័ត៌មាន

កងទ័ពជើងទឹកវៀតណាមនិងសឹង្ហបុរីជួបប្រាស្រ័យនៅ Cam Ranh


នាវា RSS ENDURANCE នៅក្នុងដំណើរទស្សនកិច្ចនៅ Cam Ranh កាលពីខែមិនាឆ្នាំ២០១៦
(រូបថត៖Hong Pha/TTXVN)

ទទួល​បានការយល់ស្រប របស់ក្រសួងការពារប្រទេសវៀតណាម ចាប់​ពីថ្ងៃទី១៧ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ នាវា RSS ENDURANCE របស់​កង​ទ័ព​ជើង​ទឹក​សាធារណៈរដ្ឋសឹង្ហបុរី រួមជាមួយក្រុម​នាវិក​ចំនួន១៨០​រូបដឹកនាំ​ដោយ​វរសេនីយ៍​ត្រី Lee Kwok So បានចូលចត​នៅកំពង់ផែអន្តរ​ជាតិ Cam Ranh ខេត្ត Khanh Hoa ក្នុង​ក្របខ័ណ្ឌ​ដំណើរ​ទស្សនកិច្ច​នៅវៀត​ណាម។ នេះជា​សកម្មភាព​មួយ​ក្នុងចំណោម​សកម្មភាពជាក់​ស្ដែង សំដៅ​អនុវត្តន៍កិច្ច​ព្រមព្រៀង​រវាងថ្នាក់​ដឹកនាំ​ជាន់ខ្ពស់​ក្រសួង​ការពារជាតិ ​នៃប្រទេស​ទាំងពីរ​នាពេល​កន្លង​ទៅតាម​នោះ​រួម ចំណែកបង្កើនកិច្ចសហប្រតិបតិ្តការ ​រវាងកងទ័ព​នៃប្រទេស​ទាំងពីរ​និយាយរួម និងកងទ័ពជើងទឹក​និយាយ​ដោយឡែក។ ភាគីទាំងពីរ​នឹងរៀបចំ​ដំណើរ​ទស្សនានាវា របស់គ្នា​ជួបប្រាស្រ័យកីឡា ជាមួយកម្មាភិបាល យុទ្ធជន​តំបន់ទី៤កង​ទ័ពជើង​ទឹក ហើយទៅ​ទស្សនា​រម្មនីយដ្ឋាន​មួយចំនួន​នៅតំបន់​៕
 

តាម​  VOV5 - វិទ្យុសំឡេង​វៀតណាម
 


top