ព័ត៌មាន

កងទ័ពជើងទឹកវៀតណាមទទួលបានកិត្តិនាមវីរបុរសនៃកងកម្លាំងប្រដាប់អាវុធប្រជាជន

នាព្រឹកថ្ងៃទី ២៨ ខែកុម្ភៈ នៅទីក្រុងហាយហ្វុង កងទ័ពជើងទឹកវៀតណាមបានរៀបចំពិធីទទួលកិត្តិនាមជាវីរបុរសនៃកងកម្លាំងប្រដាប់អាវុធប្រជាជនជាលើកទី៣។

លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញត្រួតពលកិត្តិយសនៃកងទ័ពជើងទឹកប្រជាជនវៀតណាម។ (រូបថត៖ VNA)

អញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅក្នុងពិធីនេះ លោកអគ្គលេខាបក្ស តូ ឡឹម លេខាគណៈ
កម្មាធិការយោធាមជ្ឈិម បានសង្កត់ធ្ងន់លើភាពចាស់ទុំនៃកងទ័ពជើងទឹកប្រជាជនវៀតណាម ដោយសម្រេចបាននូវស្នាដៃឆ្នើម និងឆ្នើមពិសេសជាច្រើន ក្នុងការប្រយុទ្ធ ការហ្វឹកហ្វឺន ការត្រៀមប្រយុទ្ធ ការធ្វើពលកម្មផលិតកម្ម និងបេសកកម្មអន្តរជាតិ។

លោកអគ្គលេខាបក្ស តូ ឡឹម ប្រគល់កិត្តិនាមជាវីរបុរសនៃកងកម្លាំងប្រដាប់អាវុធប្រជាជន ដល់កងទ័ពជើងទឹក។ (រូបថត៖ VNA)

ទាក់ទងនឹងភារកិច្ចនាពេលខាងមុខ លោកអគ្គលេខាបក្ស បានស្នើឱ្យកងទ័ពជើងទឹក បន្តប្រកាន់ខ្ជាប់នូវទស្សនៈ គោលមាគ៌ា និងគោលជំហររបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋស្តីពីយោធា និងការពារជាតិ ដោយផ្តោតលើការត្រិះរិះ និងការយល់ដឹងថ្មីអំពីការការពារជាតិ និងការការពារមាតុភូមិ តាមសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៤ របស់បក្ស។ លើសពីនេះ ម្ចាស់ការស្រាវជ្រាវ ក្ដាប់ជាប់ស្ថានភាព ធ្វើសេនាធិការនិងស្នើដំណោះស្រាយឲ្យទាន់ពេលវេលាដល់បក្ស រដ្ឋ គណៈកម្មាធិការយោធាមជ្ឈិម និងក្រសួងការពារប្រទេស សំដៅការពារយ៉ាងរឹងមាំនូវអធិបតេយ្យភាពកោះសមុទ្ររបស់ប្រទេសជាតិ ព្រមទាំងរក្សាបរិយាកាសសន្តិភាព និងស្ថិរភាពនៅលើសមុទ្រសម្រាប់ការកសាង និងអភិវឌ្ឍប្រទេសជាតិផងដែរ៕


top