ព័ត៌មាន

កងទ័ពការពារព្រំដែនទីក្រុងដាណាំងចេញដំណើរអនុវត្តន៍ "យុទ្ធនាការក្វាងទ្រុង"

នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនទីក្រុងដាណាំង បាន បញ្ជូនកម្មាភិបាល យុទ្ធជនចំនួន ៥០ នាក់ឱ្យចេញដំណើរចូលរួម "យុទ្ធនាការ ក្វាងទ្រុង" ដើម្បីគាំទ្រការសាងសង់ផ្ទះសម្រាប់ប្រជាជននៅតំបន់ព្រំដែន។
កម្មាភិបាលនិងយុទ្ធជនចេញដំណើរបំពេញភារកិច្ច។ (រូបថត៖ VOV)

តាមនោះ ចាប់ពីពេលនេះរហូតដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៦ កងទ័ពការ ពារព្រំដែនទីក្រុងដាណាំង នឹងសាងសង់ផ្ទះចំនួន ៥ ខ្នងសម្រាប់គ្រួសារជនជាតិ Co Tu ចំនួន ៥ គ្រួសារនៅក្នុងឃុំ Tay Giang ទីក្រុងដាណាំង។ នេះជាបណ្ដាគ្រួសារដែល បានបាត់បង់ផ្ទះសម្បែង ដោយសារភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ក្នុងខែតុលា និងខែវិច្ឆិកាកន្លងទៅ។

លោកវរសេនីយ៍ឯក Hoang Van Man ស្នងការនយោបាយនៃកងទ័ពការពារ ព្រំដែនទីក្រុងដាណាំង បានស្នើឱ្យកម្មាភិបាល យុទ្ធជនទាំងអស់ លើកកំពស់ស្មារតី ការទទួលខុសត្រូវ វិន័យ ជំនះពុះពារលើការលំបាក និងសម្រេចឲ្យបានល្អនូវភារកិច្ចដែល បានប្រគល់ជូន ជួយប្រជាជនឱ្យមានផ្ទះសម្បែង ដើម្បីទទួលអំណរបុណ្យចូលឆ្នាំថ្មី ប្រពៃណី៕


top