ព័ត៌មាន

កងឆ្នាំសមុទ្រវៀតណាមបំពេញល្អការងារបង្ការ ប្រយុទ្ធប្រឆាំង​គ្រោះ​មហន្តរាយ​ធម្មជាតិ និងស្វែងរកជួយសង្គ្រោះ

បន្តអនុវត្តន៍កិច្ចសហប្រតិបត្តិការអន្តរជាតិ និងកិច្ចការបរទេសកងឆ្នាំសមុទ្រប្រកបដោយប្រសិទ្ធភាព ព្រមទាំងបង្កើនការអនុវត្តផែនការជំនាញ តស៊ូ ប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទ។
កិច្ចប្រជុំបូកសរុបការងារកងឆ្នាំសមុទ្រឆ្នាំ ២០២៣ (រូបថត៖ Duc Hanh/dangcongsan.vn)

នាថ្ងៃទី ៣ មករាបញ្ជាការដ្ឋានកងឆ្នាំសមុទ្របានរៀបចំកិច្ចប្រជុំបូកសរុបការងារកងឆ្នាំសមុទ្រឆ្នាំ ២០២៣។ អញ្ជើញថ្លែងក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ត្រី Le Quang Dao មេបញ្ជាការកងឆ្មាំសមុទ្របានសង្កត់ធ្ងន់ថា ក្នុងឆ្នាំនេះ កងឆ្នាំសមុទ្របានផ្ដោតសំខាន់លើការពង្រឹងការគ្រប់គ្រង ការពារយ៉ាងរឹងមាំអធិបតេយ្យភាព រក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពនៅលើដែនសមុទ្រ បន្តអនុវត្តន៍ដោយព្រមៗគ្នា និងប្ដូរផ្ដាច់រាល់វិធានការណ៍ទប់ស្កាត់នាវានេសាទត្រី វៀតណាមនេសាទគ្រឿងសមុទ្រខុសច្បាប់ មិនរាយការណ៍និងមិនមានការត្រួតពិនិត្យ (IUU) រក្សាយ៉ាងតឹងរ៉ឹងរបបត្រៀមខ្លួនជាស្រេចប្រយុទ្ធ បង្ការ និងប្រយុទ្ធប្រឆាំងគ្រោះមហន្តរាយធម្មជាតិ ស្វែងរក និងជួយសង្គ្រោះ។ ទន្ទឹមនឹងនោះ បន្តអនុវត្តន៍កិច្ចសហប្រតិបត្តិការអន្តរជាតិ និងកិច្ចការបរទេសកងឆ្នាំសមុទ្រប្រកបដោយប្រសិទ្ធភាព ព្រមទាំងបង្កើនការអនុវត្តផែនការជំនាញ តស៊ូ ប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទ។

យោងតាមរបាយការណ៍ការងាររបស់កងឆ្នាំសមុទ្រនាឆ្នាំកន្លងទៅបានឲ្យដឹងថា កងឆ្នាំសមុទ្រ វៀតណាមបានអនុវត្តន៍ល្អការងារបង្ការ ប្រយុទ្ធប្រឆាំងគ្រោះមហន្តរាយធម្មជាតិ ស្វែងរក និង ជួយ សង្គ្រោះយ៉ាងល្អប្រសើរ ក៏ដូចជាចូលរួមចំណែកកសាងដែនសមុទ្រប្រកបដោយសន្តិសភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ផងដែរ៕


top