ព័ត៌មាន

កងកម្លាំងរក្សាសន្តិភាពវៀតណាមបំផុសការប្រឡងប្រណាំង


 កម្មាភិបាល យុទ្ធជន និងបុគ្គលិកនៃមន្ទីរពេត្យចល័តថ្នាក់ទី ២ លេខ ១ វៀតណាម

 កម្មាភិបាល យុទ្ធជន និងបុគ្គលិកនៃមន្ទីរពេត្យចល័តថ្នាក់ទី ២ លេខ ១ វៀតណាមបាន​ទៅអុជ​ធូប​ថ្វាយ​លោក​ប្រធាន​ហូជីមិញ នៅទីក្រុងហួជីមិញ។ មុ​នពេលចេញដំណើរទៅកាន់​ប្រទេសស៊ូដង់​ភាគខាងត្បូង ដើម្បី​ចូល​​រួមក្នុងកង​កម្លាំងរក្សាសន្តិភាពអង្គការស​ហប្រជាជាតិនោះ នាព្រឹកថ្ងៃទី ២៨​ ខែកញ្ញា ​កម្មាភិបាល យុទ្ធជន​ និងបុគ្គលិកនៃមន្ទីរពេ​ត្យចល័តថ្នាក់ទី ២ លេខ​ ១ វៀត​ណាម​បានទៅ​អុជធូប​ថ្វាយលោក​ប្រធាន​ហូជីមិញ​ នៅទីក្រុងហួជីមិញ ​ហើយបំផុសចល​នាប្រឡង​ប្រណាំង​ក្នុងអាណត្តិការ​ងារនៅគណៈ​បេសកកម្ម​រក្សា​សន្តិភាព​នៃអង្គការ​សហប្រជាជាតិ នៅប្រទេសស៊ូដង់ខាងត្បូង (2018-2019)។ តាងនាម​កម្មាភិបាល យុទ្ធ​ជន និង​បុគ្គលិកនៃមន្ទីរពទ្យ វរសេនីយ៍ទោ Bui Duc Thanh នាយកមន្ទីរពេត្យចល័តថ្នាក់ទី ២ លេខ ១ វៀតណាម បាន​អះអាងថា កម្មាភិបាល បក្ខជន និងបុគ្គលិកមន្ទីរពេត្យចល័តថ្នាក់ទី ២ លេខ ១ បាន​ប្ដេជ្ញា​ចិត្ត​សាមគ្គីគ្នា​ ប្រឡងប្រណាំងសិក្សារៀនសូត្រ និងធ្វើពលកម្មយ៉ាងសកម្ម សម្រេ​ចភារកិច្ចដែលបានប្រគល់​ជូន និង​កសាង​រូបភាពដ៏ល្អប្រសើរ និងស្និទ្ធស្នា​លសម្រាប់ មន្ទីរពេត្យចល័តថ្នាក់ទី ២ ​លេខ​ ១ របស់​វៀត​ណាម​នៅគណបេសក​កម្ម​នេះផងដែ​រ៕
 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 


top