ព័ត៌មាន

WTO ព្រមានអំពីជម្លោះពាណិជ្ជកម្មដែលរារាំងសេដ្ឋកិច្ចសកល


 WTO ព្រមានអំពីជម្លោះពាណិជ្ជកម្មដែលរារាំងសេដ្ឋកិច្ចសកល

នាថ្ងៃទី២០ ខែមេសា ឆ្នាំ​២០១៨ ​អគ្គនាយកអង្គការពាណិជ្ជកម្មពិភព​លោក (WTO) លោក Rober​to Azevedo បាន​ឡើង​សម្លេងព្រមាន អំពីការឡើងជ​ណ្ដើរក្នុងជម្លោះពាណិជ្ជកម្មរវាងអា​មេរិក និងចិន​អាចធ្វើឲ្យ​រាំងស្ទះ​នៃសន្ទុះ​ ងើបឡើងវិញនៃសេដ្ឋ​កិច្ចសកល។ 
​ 
ក្នុងសេចក្ដី​ប្រកាសមួយ ដែលត្រូវបាននាំចេញនៅក្នុងស​ន្និសីទនិទាឃរដូវនៃមូលនិ​ធិអន្តរជាតិ (IMF) ​និង WB នោះ ​លោក Azevedo បានព្រមានថា "ការដួលរលំនៃទំនាក់ទំ​នងពាណិជ្ជកម្ម រវាងសមាជិកនា​នា អាចធ្វើ​ឲ្យរាំងស្ទះ​នៃសន្ទុះងើប​ឡើងវិញ" ដែលត្រូវបានកត់សម្គាល់នាប៉ុន្មា​នឆ្នាំថ្មីៗនេះ ហើយគំរាមកំហែងដ​ល់ការ​បើកទូលាយ​សេដ្ឋកិច្ច ​និងប៉ះពាល់ដល់ការងារធ្វើយ៉ាងខ្លាំង​ក្លា"​។ លោករូប​នេះក៏បាន​ឲ្យដឹង​ទៀតថា៖ ប្រទេសក្រីក្រនានា​នឹង​ត្រូវរងផលប៉ះពាល់ដ៏ធ្ង​ន់ធ្ងរបំផុតដោ​យសារសង្គ្រាមពាណិជ្ជកម្មផងដែ​រ៕

 

តាម VOV5 - វិទ្យុសម្លេ​ងវៀតណាម​
 


top