ព័ត៌មាន

WTO បន្តអមដំណើរនិងគាំទ្រវៀតណាមក្នុងដំណើរការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ

នាថ្ងៃទី១២ ខែកញ្ញា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨ នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ុង បានអញ្ជើញជួបជាមួយអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក (WTO) លោកស្រី Ngozi Okonjo។

នាយករដ្ឋមន្ត្រី លោក ឡេ មិញហ៊ឹង ជួបពិភាក្សាជាមួយអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក (WTO) លោកស្រី Ngozi Okonjo (រូបថត៖ VNA)

ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានសម្តែងក្តីសង្ឃឹមចង់ឲ្យ អង្គការពាណិជ្ជកម្មពិភពលោក (WTO) នឹងបន្តលើកកម្ពស់ដំណើរការកែទម្រង់ និងពង្រីករបៀបវារៈរបស់ខ្លួនទៅកាន់វិស័យថ្មីៗ ដូចជាពាណិជ្ជកម្មឌីជីថល បញ្ញាសិប្បនិម្មិត (AI) ការផ្លាស់ប្តូរបៃតង ការប្រែប្រួលអាកាសធាតុ និងភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់។

លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យអង្គការពាណិជ្ជកម្មពិភពលោកបន្តគម្រោង និងគំនិតផ្តួចផ្តើម ដើម្បីគាំទ្រវៀតណាមក្នុងការកសាងសមត្ថភាព ការបណ្តុះបណ្តាលស៊ីជម្រៅលើគោលនយោបាយពាណិជ្ជកម្ម ដំបូន្មានផ្នែកច្បាប់ស្តីពីការដោះស្រាយជម្លោះអន្តរជាតិ និងការសម្របសម្រួលពាណិជ្ជកម្ម ដើម្បីប្រើប្រាស់កិច្ចព្រមព្រៀង ការប្តេជ្ញាចិត្តអន្តរជាតិប្រកបដោយប្រសិទ្ធភាព និងបង្កើនភាពប្រកួតប្រជែង។

អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក លោកស្រី Ngozi Okonjo បានមានបំណង់ចង់ឲ្យវៀតណាម ចែករំលែកបទពិសោធន៍អភិវឌ្ឍន៍ និងធ្វើសមាហរណកម្មអន្តរជាតិជាមួយប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀត; ដោយអះអាងថា WTO នឹងបន្តអមដំណើរ និងគាំទ្រវៀតណាមក្នុងដំណើរការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិរបស់ខ្លួន ហើយសង្ឃឹម ថា វៀតណាមនឹងគាំទ្រដំណើរការកែទម្រង់ WTO និងដំណើរការចូល WTO របស់បណ្តាប្រទេស៕


top