វៀតណាមមានបំណងចង់ឲ្យ WTO បន្តការយកចិត្តទុកដាក់ជួយឧបត្ថម្ភវៀតណាមលើវិស័យបច្ចេកវិទ្យា ជំនាញសុខាភិបាល រួមចំណែកអនុវត្តប្រកបដោយជោគជ័យគោលដៅកសាងប្រព័ន្ធសុខាភិបាលវៀតណាមទំនើបជាជំហានៗ កាត់បន្ថយអត្រាឈឺនិងស្លាប់ ជាពិសេសបង្កើនអាយុឲ្យប្រជាជន។ នាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ដូច្នេះ ក្នុងការទទួលជួបជាមួយនាយិការអង្គការសុខភាពពិភពលោក (WHO) លោកស្រី Margaret Chan នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ។ លោក Nguyen Xuan Phuc បាន ថ្លែងអំណគុណចំពោះការដែល WHO បានរឹតបន្តឹងកិច្ចសហប្រតិបត្តិការជាមួយផ្នែកសុខាភិបាលវៀតណាម។

នាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយ
នាយិការអង្គការសុខភាពពិភពលោក (WHO) លោកស្រី Margaret Chan
រីឯលោកស្រី Margaret Chan វិញ លោកស្រីបានជូនដំណឹងជាមួយលោកនាយករដ្ឋមន្ត្រីនូវលទ្ធផលល្អក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំក្រសួងសុខាភិបាលវៀតណាម។ ភាគីទាំងពីរបានឯកភាពនូវខ្លឹមសារជាច្រើនលើវិស័យសុខាភិបាល។ លោកស្រីរូបនេះក៏បានស្នើឲ្យវៀតណាម បង្កើតស្ថាប័នឯករាជ្យសម្រាប់វាយតម្លៃ គុណភាពមុខទំនិញថ្នាំនិងបច្ចេកវិទ្យាថ្មីលើវិស័យសុខាភិបាល។ លោកស្រី Margaret Chan បានឲ្យដឹងថា WHO នៅបន្តផ្តល់ការពិគ្រោះយោបល់និងជួយឧបត្ថម្ភយ៉ាងសកម្មសម្រាប់ផ្នែកសុខាភិបាលវៀតណាម៕
តាម VOV5- វិទ្យុសម្លេងវៀតណាម