ក្លាយជាអ្នកផ្គត់ផ្គង់ជាផ្លូវការ សម្រាប់សម្ពន្ធក្រុមហ៊ុនគ្រឿងសង្ហារិមឈើលំដាប់ពិភពលោក IKEA ជាអ្នកផ្គត់ផ្គង់ម្នាក់ក្នុងចំណោមអ្នកផ្គត់ផ្គង់សំខាន់ទាំង១៥ នៅតំបន់អាស៊ីអាគ្នេយ៍ ក្រុមហ៊ុន Woodsland បានក្លាយជាសម្ពន្ធក្រុមហ៊ុនមួយក្នុងចំណោមសម្ពន្ធក្រុមហ៊ុនគ្រឿងសង្ហារិមឈើ លំដាប់ជួរមុខវៀតណាម ហើយតែងមានកំណើនវិជ្ជាមាន នៅពេលមានជំងឺកូវិដ - ១៩។
ក្នុងប៉ុន្មានឆ្នាំបន្តបន្ទាប់ សម្ពន្ធក្រុមហ៊ុន Woodsland បានសម្ពន្ធក្រុមហ៊ុនគ្រឿងសង្ហារិមឈើធំបំផុតលើពិភពលោក IKEA វាយតម្លៃជាអ្នកផ្គត់ផ្គង់ឈើសក្តានុពល តែងគោរពមាំនូវស្តង់ដារគុណភាព និងឆ្លើយតបបានតម្រូវការទីផ្សារពិបាកដូចទីផ្សារអ៊ឺរ៉ុប។
បច្ចុប្បន្ន ផលិតផលឈើ ដែលផលិតដោយសម្ពន្ធក្រុមហ៊ុន Woodsland បានមានវត្តមានស្ទើរគ្រប់ទីផ្សារអាមេរិក កាណាដា ទ្វីបអ៊ឺរ៉ុប រុស្ស៊ី និងជប៉ុន។ ដើមកំណើត សម្ពន្ធក្រុមហ៊ុន Woodsland ជាក្រុមហ៊ុនសម្ពន្ធអាជីវកម្ម Woodsland ដំណើរការផលិតកម្ម ចាប់ពីខែវិច្ឆិកា ឆ្នាំ២០០៣។ មកដល់បច្ចុប្បន្ន សម្ពន្ធក្រុមហ៊ុន Woodsland មានជំហានឈានដ៏រឹងមាំ ក្នុងវិស័យនាំឈើចេញ ហើយក្លាយជាសហគ្រាសមួយក្នុងចំណោមសហគ្រាសឈើធំបំផុតវៀតណាម។
សម្ពន្ធក្រុមហ៊ុនមានផលិតផល៣សំខាន់គឺ ផលិតផលគ្រឿងសង្ហារិម គ្រឿងប្រដាប់ខាងក្រៅផ្ទះសម្រាប់នាំចេញ ទ្វារ និងគ្រឿងសង្ហារិមសម្រាប់ទីផ្សារក្នុងស្រុក និងបន្ទះក្តារឧស្សាហកម្ម។ នេះជាផលិតផល៣ប្រភេទតែងពឹងជំនួយគ្នាទៅវិញទៅមក ជួយឱ្យសម្ពន្ធក្រុមហ៊ុនប្រើប្រាស់អតិបរិមាលើវត្ថុធាតុឈើ ដូចនេះ លើកកម្ពស់ប្រៀបខ្លាំងក្នុងការប្រកួតប្រជែងរបស់សម្ពន្ធក្រុមហ៊ុន បើប្រៀបនឹងអ្នកផ្គត់ផ្គង់ដទៃក្នុងតំបន់។
ទិដ្ឋភាពរោងចក្ររបស់សម្ពន្ធក្រុមហ៊ុន Woodsland នៅខេត្តត្វៀនក្វាង (Tuyen Quang)។ រូបថត៖ កុងដាត
ទិដ្ឋភាពតំបន់ផលិតកម្ម នៅរោងចក្ររបស់សម្ពន្ធក្រុមហ៊ុន Woodsland។ រូបថត៖ កុងដាត
រោងចក្រនីមួយៗរបស់សម្ពន្ធក្រុមហ៊ុន Woodsland សុទ្ធតែឆ្លើយតបបានកម្លាំងផលិតទំនិញជាច្រើន សម្រាប់សម្ពន្ធក្រុមហ៊ុន IKEA។ រូបថត៖ កុងដាត
តំបន់គាបសង្កត់ឈើ ឱ្យក្លាយជាបន្ទះក្តារ នៅរោងចក្រនៃសម្ពន្ធក្រុមហ៊ុន Woodsland។ រូបថត៖ កុងដាត
តំបន់គាបសង្កត់ឈើ ឱ្យក្លាយជាបន្ទះក្តារ នៅរោងចក្រនៃសម្ពន្ធក្រុមហ៊ុន Woodsland។ រូបថត៖ កុងដាត
រោងចក្រនៃសម្ពន្ធក្រុមហ៊ុន Woodsland សុទ្ធតែសម្រេចបានស្តង់ដារម៉ឹងម៉ាត់របស់សម្ពន្ធក្រុមហ៊ុន IKEA។ រូបថត៖ កុងដាត
ស្តង់ដារក្នុងបទដ្ឋានផលិតកម្ម របស់សម្ពន្ធក្រុមហ៊ុន Woodsland សុទ្ធតែសម្រេចបានស្តង់ដារហ្មត់ចត់ របស់សម្ពន្ធក្រុមហ៊ុន IKEA ។ រូបថត៖ កុងដាត
តំបន់រចនាម៉ូដផលិតផលគម្រូ របស់សម្ពន្ធក្រុមហ៊ុន Woodsland។ រូបថត៖ Woodsland
លោក វូ វ៉ាន់បាំង (Vu Van Bang) ប្រធានក្រុមប្រឹក្សាភិបាល នៃសម្ពន្ធក្រុមហ៊ុនWoodsland ឱ្យដឹងថា សម្ពន្ធក្រុមហ៊ុន Woodsland មានរបៀបដើរដោយឡែក នោះគឺមិនទិញឈើក្តារបន្ទះ តែជ្រើសយកអ្នកផ្គត់ផ្គង់ឈើ ហើយច្រៀកឈើតម្រូវតាមគ្រឿងប្រដាប់ ដែលសម្ពន្ធក្រុមហ៊ុន Woodsland ត្រូវការដូចជា៖ ជើងតុ ដៃកៅអី។ល។ ក្នុងពេលនោះ អ្នកផ្គត់ផ្គង់ប្រទេសម៉ាឡេស៊ី ត្រូវទិញក្តារបន្ទះពីទីផ្សារទូទៅ។ លម្អិតគឺ ឈើពេលច្រៀកជាបន្ទះ បន្ទាប់មកទិញយកទៅប្រើប្រាស់យ៉ាងនេះ មានការខូចខាតច្រើន។ ហេតុនោះ សម្ពន្ធក្រុមហ៊ុន Woodsland មិនដើរផ្លូវវៀង គឺទិញឈើទាំងមូល យកមកច្រៀកជាបន្ទះតូចៗ។ ធ្វើយ៉ាងនេះ នាំមកគុណប្រយោជន៍ប្រកួតប្រជែង សម្រាប់សហគ្រាសវៀតណាម បើប្រៀបនឹងដៃគូប្រទេសម៉ាឡេស៊ី។
មកដល់ឆ្នាំ២០១៥ ពេលសម្ពន្ធក្រុមហ៊ុន IKEA មានការរឹតបន្តឹងជាង អំពីលក្ខខណ្ឌអ្នកផ្គត់ផ្គង់ លម្អិតគឺស្តង់ដារព្រៃដាំឈើ FSC ។ សម្ពន្ធក្រុមហ៊ុន Woodsland ជាអង្គភាពមួយក្នុងចំណោមអង្គភាពនាំមុខ ក្នុងការសម្រេចបានស្តង់ដារ FSC នៅវៀតណាម។ សម្ពន្ធក្រុមហ៊ុន Woodsland បានសហការជាមួយនឹងខេត្តត្វៀនក្វាង (Tuyen Quang) ដើម្បីពង្រាយតំបន់ព្រៃដាំ ដែលសម្រេចបានស្តង់ដារ FSC។ សម្ពន្ធក្រុមហ៊ុន Woodsland បានសហការជំនួយ ឱ្យតំបន់ព្រៃសម្រេចបានស្តង់ដារ FSC នោះ ដូចជា៖ សងប្រាក់អ្នកជំនាញ ប្រាក់សេវាដែលពាក់ព័ន្ធដល់ស្តង់ដារ FSC។ ក្នុងអំឡុងពេលប៉ុន្មានឆ្នាំដំបូង សម្ពន្ធក្រុមហ៊ុន Woodsland នឹងមិនយកប្រាក់ចំណាយវិនិយោគ។ ប៉ុន្តែបន្ទាប់ពីឈើអាចធ្វើអាជីវកម្មបាន សម្ពន្ធក្រុមហ៊ុន Woodsland នឹងប្រមូលទិញ ដោយមានកាត់ទឹកប្រាក់វិនិយោគសន្សឹម ទៅលើផលិតផលដែលលក់ឱ្យសម្ពន្ធក្រុមហ៊ុន។
មុនពេលសម្រេចបានស្តង់ដារ FSC ប្រជាជនលក់ដោយតម្លៃ៨០០.០០០ដុងក្នុងមួយម៉ែត្រគិប ប៉ុន្តែក្រោយពេលសម្រេចបានស្តង់ដារ គឺលក់ដោយតម្លៃ៩០០.០០០ដុងក្នុងមួយម៉ែត្រគិបឯណោះ។ “ពួកគាត់ឃើញមានចំណេញ។ ហេតុនេះក្រៅពីតំបន់ព្រៃឈើ ប្រជាជនក៏ពេញចិត្តធ្វើតាម។ តាំងពីនោះមក បង្កើតបានក្រុមគ្រួសារដាំឈើសម្រេចបានស្តង់ដា FSC រួមគ្នាចុះឈ្មោះធ្វើលិខិតទទួលស្គាល់” លោកបាំង (Bang) រៀបរាប់។
អាចនិយាយថា សម្ពន្ធក្រុមហ៊ុន Woodsland បានរូមចំណែកចូលរូបភាពចលនាដាំព្រៃឈើតាមស្តង់ដារ FSC សម្រាប់អ្នកស្រុកត្វៀនក្វាង (Tuyen Quang) ហើយក្រោយមកមានខេត្តមួយចំនួនដូច ខេត្តបាក់កាន (Bac Can) ថៃង្វៀន (Thai Nguyen)។ល។
នៅឆ្នាំ២០២១ ជាឆ្នាំដែលមានឥទ្ធិពលធ្ងន់ធ្ងរបំផុត ដោយសារជំងឺកូវិដ - ១៩ សម្ពន្ធក្រុមហ៊ុន Woodsland សន្យាទិញ៧០%ឈើ ដែលសម្រេចស្តង់ដារ FSC ជូនប្រជាជន។ ហើយសន្យា នៅឆ្នាំ២០២២ ពេលសេដ្ឋកិច្ចបានកែលម្អរឡើងវិញ នឹងប្រមូលទិញឈើទាំងអស់ ដែលសម្រេចបានស្តង់ដារ FSC។
ជ្រុងតាំងផលិតផលមួយ របស់ក្រុមហ៊ុន Woodsland នៅទីធ្លាការិយាល័យ។ រូបថត៖ កុងដារ
ជាមួយប្រៀបខ្លាំងអំពីដើមទុន ប្រភពធនធានមនុស្ស វត្ថុធាតុដើមសម្បូរបែប ជាពិសេសឆ្លងកាត់ពេលវេលាស្រាវជ្រាវនិងរចនា សម្ពន្ធក្រុមហ៊ន Woodsland បានបង្កើតពាណិជ្ជសញ្ញា Eureka – Home Furniture ពាណិជ្ជសញ្ញាសន្យានឹងនាំមុខក្នុងចំណោមពាណិជ្ជសញ្ញាគ្រឿងសង្ហារិម នៅវៀតណាម។ ផលិតផលរបស់ Eureka មិនត្រឹមតែសម្រេចស្តង់ដារអ៊ឺរ៉ុប តាំងពីវគ្គរចនារហូតដល់ខ្សែសង្វាក់ផលិតកម្ម ថែមទាំងមានលក្ខណៈអនុវត្តខ្ពស់ សមស្របនឹងវប្បធម៌ ក៏ដូចជារចនាបថរស់នៅ របស់ប្រជាជនវៀតណាម៕