ព័ត៌មាន

WHO សង្ឈឹម​​បញ្ចប់ស្ថាន​ភាពអាសន្នផ្នែកសុខភាពសកល ដោយសារតែ​ជំងឺ​កូវីដ-១៩ និងជំងឺអ៊ុត​ស្វានៅត្រឹមឆ្នាំ ២០២៣​

នាថ្ងៃទី ១៤ ខែធ្នូ អង្គការសុខភាពពិភពលោក (WHO) បានបង្ហាញក្តីសង្ឃឹមបញ្ចប់ស្ថានភាពអាសន្នផ្នែកសុខភាពសកល មកពីការរីករាលដាលនៃជំងឺកូវីដ-១៩ និងជំងឺអ៊ុតស្វានៅត្រឹមឆ្នាំ ២០២៣។
កន្លែងចាក់វ៉ាក់សាំងបង្ការជំងឺអ៊ុតស្វានៅទីក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិក ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២។ (រូបថត៖ AFP/TTXVN)

ថ្លែងមតិក្នុងសន្និសីទសារព័ត៌មាន អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បានឲ្យដឹងថា ចំនួនករណីស្លាប់ដោយសារជំងឺកូវីដ-១៩ជាប្រចាំសប្តាហ៍ ឥឡូវនេះស្មើរនឹង ១/៥ នៃឆ្នាំមុនប៉ុណ្ណោះ ប៉ុន្តែនៅតែមានកម្រិតខ្ពស់ ហើយបណ្តាប្រទេសមានកិច្ចការត្រូវធ្វើជាច្រើន។ អគ្គនាយក WHO ក៏បានសម្តែងក្តីសង្ឃឹមថា ក្នុងឆ្នាំ ២០២៣ ទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិ នឹងអាចប្រកាសពីការបញ្ចប់ភាពអាសន្នផ្នែកសុខភាពជាសកល ដោយសារជំងឺកូវីដ-១៩។

ទាក់ទិននឹងជំងឺអ៊ុតស្វា អគ្គនាយក WHO បានឲ្យដឹងថា មកទល់នឹងពេលនេះ ពិភពលោកបានកត់ត្រាករណីឆ្លងជំងឺអ៊ុតស្វាជាង ៨២,០០០ ករណី ក្នុងប្រទេស ចំនួន១១០ ហើយអត្រាមរណភាពមានកម្រិតទាប ពោលគឺ ៦៥ ករណី។ ចំនួនករណីថ្មីប្រចាំសប្តាហ៍បានធ្លាក់ចុះជាង ៩០% ចាប់តាំងពីខែកក្កដា នៅពេលដែលអង្គការសុខភាពពិភពលោកបានប្រកាសភាពអាសន្ន។ អគ្គនាយក Tedros បានសង្កត់ធ្ងន់ថា ប្រសិនបើនិន្នាការនេះនៅតែបន្ត WHO នឹងអាចបញ្ចប់ភាពអាសន្ននេះនៅឆ្នាំខាងមុខ៕


top