ព័ត៌មាន

WHO នាំចេញអនុសាសន៍ ដើម្បីរុញថយជំងឺរាតត្បាតកូវីដ ១៩

លោកអគ្គនាយក WHO Ghebreyesus បានសង្កត់ធ្ងន់ថា ក្នុងបរិបទដែលករណីឆ្លងថ្មី និងស្លាប់ដោយសារកូវីដ ១៩ បានថយចុះយ៉ាងខ្លាំងនោះ បណ្ដាប្រទេសចាំបាច់ត្រូវក្ដាប់ជាប់ពេលវេលាអំណោយផលនវ ដើម្បីរុញថយជំងឺរាតត្បាត។
  សកម្មភាពចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ (រូបថត៖ THX/VNA)  

ក្នុងរបាយការណ៍ប្រចាំសប្តាហ៍ ដែលទើបនឹងប្រកាសនាពេលថ្មីៗនេះ អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានអំពាវនាវដល់បណ្ដាប្រទេសចាំបាច់ត្រូវរក្សាសមិទ្ធិផលក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតតាមរយៈវិធានការប្រកបដោយប្រសិទ្ធភាព ក្នុងនោះមានការជំរុញការចាក់វ៉ាក់សាំង ធានាការផ្គត់ផ្គង់បរិក្ខារពេទ្យ និងធនធានមនុស្សលើវិស័យសុខាភិបាលឲ្យសមស្រប។ លោកអគ្គនាយក WHO Ghebreyesus បានសង្កត់ធ្ងន់ថា ក្នុងបរិបទដែលករណីឆ្លងថ្មី និងស្លាប់ដោយសារកូវីដ ១៩ បានថយចុះយ៉ាងខ្លាំងនោះ បណ្ដាប្រទេសចាំបាច់ត្រូវក្ដាប់ជាប់ពេលវេលាអំណោយផលនវ ដើម្បីរុញថយជំងឺរាតត្បាត។

WHO បានអំពាវនាវដល់ប្រទេសទាំងអស់ចាក់វ៉ាក់សាំងឱ្យបានពេញលេញ ១០០% ជូនក្រុមមនុស្សដែលរងហានិភ័យខ្ពស់ ហើយចាត់ទុកថានេះជាអាទិភាពចម្បងក្នុងការខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវការគ្របដណ្តប់វ៉ាក់សាំងបង្ការកូវីដ ១៩ នៅកម្រិត ៧០% នៃចំនួនប្រជាជន។ ទន្ទឹមនឹងនោះ បណ្ដាប្រទេសបន្តរក្សាការធ្វើតេស្ត និងឌីកូដពីហ្សែនវីរុស SARS-CoV-2 ដើម្បីតាមដានវីរុសបំប្លែងខ្លួនថ្មី ហើយធានាថាប្រព័ន្ធសុខាភិបាលជានិច្ចកាលត្រៀមខ្លួនជាស្រេចទទួលព្យាបាលអ្នកជំងឺផងដែរ៕


top